អ្នកសិក្សាស្រាវជ្រាវនៃស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា និងអង្គការសង្គមស៊ីវិល រំលែកចំណេះដឹងស្តីពីការស្រាវជ្រាវ និងការអនុវត្តការប្រែប្រួលអាកាសធាតុនៅកម្ពុជា

Learning event Dec 2017 1អ្នក​ស្រាវជ្រាវសរុបប្រមាណ​ជិត១០០នាក់ មកពីស្ថាប័ន​រដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា និងអង្គការ​សង្គមស៊ីវិល បានធ្វើ​ការចែករំលែកចំណេះដឹងស្តីពី​ការអនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវពាក់ព័ន្ធការ​ប្រែប្រួល​អាកាស​ធាតុដែលបាន​​និងកំពុង​អនុវត្ត​ រួមចំណែកដល់ការកំណត់របៀបវារៈ​ជាតិសម្រាប់​ស្រាវជ្រាវពាក់ព័ន្ធការប្រែប្រួល​អាកាស​ធាតុ​កម្ពុជា។ ការចែករំលែកចំណេះដឹងនេះ បានធ្វើឡើងនៅក្នុង «សិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹង​ស្តីពីការឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុនៅកម្ពុជា» នៅក្នុងខេត្ត​សៀមរាប​ ពីថ្ងៃទី​០៥-០៦ ខែធ្នូ ឆ្នាំ​២០១៧ រៀបចំដោយនាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុនៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​គាំទ្រដោយ​កម្មវិធី​​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា(CCCA) ក្រោម​អធិបតីភាព​ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយ​ចីរភាព។

ថ្លែងក្នុង​ពិធីបើក​សិក្ខាសាលា ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បាន​មាន​ប្រសាសន៍​ថាក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាព ក៏ដូចជា ក្រសួងបរិស្ថាន បាន​គាំទ្រយ៉ាងពេញទំហឹងក្នុងការ​កសាងភាពជាដៃគូជាមួយ​គ្រឺះស្ថានសិក្សានិងវិទ្យាស្ថាន​ស្រាវជ្រាវនានា​ដែលជា​ធនាគារខួរក្បាល និង​ជាកន្លែងសិក្សាស្វែងយល់នូវ​របកគំហើញនានាសម្រាប់​ផ្តល់ឱ្យអ្នករៀបចំ​និងតាក់តែងគោល​នយោ​បាយ និង​ជាថ្នាលសម្រាប់បណ្តុះនូវចំណេះវិជ្ជាសម្រាប់យុវជនជំនាន់ក្រោយ។ ឯកឧត្តម​អគ្គលេខាធិការ បានស្នើឱ្យ​អ្នកចូលរួម​ទាំង​អស់​រួមគ្នាពិភាក្សា និង​ចែករំលែកបទពិសោធន៍ជាចំហរទាំងពិសោធន៍ដែលល្អ និងបទពិសោធន៍ដែលអាក្រក់​នូវអ្វីដែលវាអនុវត្ត​បាន និង​មិនអនុវត្តមិនបាន សម្រាប់ជាគំរូសម្រាប់កែសម្រួល​ឬ​អនុវត្តបន្ត។

បន្ទាប់មក សិក្ខាកាមបានចុះទស្សនកិច្ចសិក្សា​ស្វែងយល់អំពីបច្ចេកទេសធ្វើកសិកម្ម​ឆ្លាតខាងអាកាសធាតុ​របស់កសិករនៅ​ឃុំក្របីរៀល ក្រុងសៀមរាប។

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance