ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើកិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ ត្រូវបាន​អនុម័ត

Law on Paris AgreementNo.020 2016 Kh Page 1 1ច្បាប់ស្តីពីការ​អនុម័តយល់ព្រម​លើកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីការ​ប្រែប្រួលអាកាសធាតុ ត្រូវ​បាន​អនុម័ត​ នាចុងខែធ្នូ ឆ្នាំ​២០១៦ ថ្មីៗនេះ ​ដែលប្រការ​នេះ​បង្ហាញ​ពីសុច្ឆន្ទៈ​​របស់​កម្ពុជាក្នុងការ​រួមចំណែកជាមួយ​សហគមន៍​អន្តរជាតិ ដើម្បីដោះស្រាយ​បញ្ហាប្រែប្រួល​អាកាសធាតុ ក៏ដូចជាចាប់យកកាលានុវត្តភាពសម្រាប់​ទទួលបាន​អត្ថប្រយោជន៍ដែលគាំទ្រដល់​ការអភិវឌ្ឍប្រកបដោយ​ចីរភាពនៅកម្ពុជា តាមរយៈការអនុវត្ត «ផែនការស្តីពីការ​ចូលរួម​ចំណែក​របស់រដ្ឋភាគីក្នុងការ​អនុវត្តអនុសញ្ញា (Nationally Determined Constribution: NDC)»។

រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួល​យកកិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីស ស្តីពីការ​ប្រែប្រួលអាកាសធាតុ នៅថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល​អង្គការ​សហប្រជាជាតិទីក្រុង​ញូវយ៉ក​។ នាយកដ្ឋានប្រែប្រួល​អាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដែលជាស្ថាប័នបង្គោល​នៃអនុសញ្ញាក្របខណ្ឌ​សហប្រជាជាតិស្តីពីការ​ប្រែប្រួលអាកាសធាតុ​បានសម្របសម្រួល​ដំណើរការអនុម័តច្បាប់នេះ ដែលរួមមានជំហានសំខាន់ៗដូចខាងក្រោម :

Read more...
 

ការឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ត្រូវ​បាន​បង្ហាញនៅក្នុង​សន្និបាទ​បូកសរុប​ការងារ​បរិស្ថាន​ឆ្នាំ២០១៦ និងទិសដៅ​ការងារ​២០១៧

GSSD workshop 22 Dec 2016«ការឆ្លើយតបនឹងការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា» គឺជា​ប្រធាន​បទ​រង​ទី៣ នៃ​ «សិក្ខា​សាលា​ទី​១ ស្តីពី​ការគ្រប់គ្រង​ការ​​អភិវឌ្ឍដោយចីរភាព» សម្របសម្រួល​ដោយ​ឯកឧត្តម​ វ៉ាន់ មុនីនាថ អគ្គលេខាធិការរង​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ​២០១៦នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយមាន​អ្នក​ចូលរួមសរុប​២៥០នាក់។ តំណាង​នាយក​ដ្ឋាន​ប្រែប្រួលអាកាសធាតុ និង​អគ្គលេខាធិការង​​នៃ​អគ្គ​លេខា​ធិកា​រដ្ឋាន​​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព បាន​បង្ហាញពី​ «វឌ្ឍនភាព​នៃការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​ឆ្លើយ​តប​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​ ​លទ្ធផល​សំខាន់​ៗ​​នៃ​សន្និសីទ​លើកទី​២២​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុនៅ​ប្រទេសម៉ារុក និង​វឌ្ឍនភាព​នៃការអនុវត្ត​រេដបូក»។

Read more...
 

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

H.E.Minister Paris Agreement 22Nov2016នៅព្រឹកថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងសហការី​បានចូលរួម​សម័យ​ប្រជុំ​លើកទី៧ នៃរដ្ឋសភានីតិកាលទី៥ ដើម្បីការពារ​សេចក្តី​ព្រាងច្បាប់ស្តីពីការ​អនុម័តយល់​ព្រមលើកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសស្តីពីការ​ប្រែប្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្រ្ត ហៅថា «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស» នៅថ្ងៃទី១២ ខៃធ្នូ​ ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ដើម្បី​ដោះស្រាយ​​បញ្ហា​ប្រែប្រួលអាកាសធាតុ ជាពិសេស​ដើម្បី​ជំរុញការវិនិយោគ​ដែលបញ្ចេញ​កាបូន​ទាប​ប្រកបដោយ​ចីរភាព​នៅ​ពេល​អនាគត។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសនេះ​ត្រូវបាន​រៀបចំ​ឡើង ​ដោយ​ឈរលើមូលដ្ឋាននៃ​គោលការណ៍ចំបងៗ​នៃអនុសញ្ញា UNFCCC ដែល​ជំរុញឱ្យភាគីទាំងអស់ខិតខំ​ប្រឹង​​ប្រែងអនុវត្ត​កាតព្វកិច្ចរបស់ខ្លួនក្នុង​ការដោះស្រាយការប្រែប្រួល​អាកាសធាតុ​ និងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការ​ប្រែប្រួល​អាកាស​ធាតុ។

Read more...
 

សន្និសីទបណ្តា​ភាគី​លើកទី​២២នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការ​ប្រែប្រួលអាកាសធាតុ ឆ្នាំ​២០១៦ នៅ​ប្រទេស​ម៉ារុក

CoP22 deliveringគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំ​ដោយ​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និងជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កំពុងមាន​វត្ដមាននៅក្នុងសន្និសីទបណ្តាភាគីលើកទី២២ (CoP22) នៃអនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិស្តីពីការ​ប្រែប្រួល​អាកាសធាតុ(UNFCCC) ដែលបាន និងកំពុង​ប្រព្រឹត្ត​ទៅ​នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារុក ចាប់ពីថ្ងៃទី៧ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ គោលបំណងនៃកិច្ចប្រជុំប្រចាំឆ្នាំ​របស់បណ្តា​ភាគីជាសមាជិក​នៃអនុសញ្ញា UNFCCC គឺដើម្បីបន្តពង្រឹង និងបង្កើន​ការឆ្លើយ​​តបជា​សកលទៅនឹង​ការប្រែប្រួលអាកាសធាតុ តាមរយៈ​ការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើនការអនុវត្ត និងការផ្តល់ការគាំទ្រពីភាគីពាក់ព័ន្ធ។

Read more...
 

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ