រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

H.E.Minister Paris Agreement 22Nov2016នៅព្រឹកថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងសហការី​បានចូលរួម​សម័យ​ប្រជុំ​លើកទី៧ នៃរដ្ឋសភានីតិកាលទី៥ ដើម្បីការពារ​សេចក្តី​ព្រាងច្បាប់ស្តីពីការ​អនុម័តយល់​ព្រមលើកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសស្តីពីការ​ប្រែប្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្រ្ត ហៅថា «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស» នៅថ្ងៃទី១២ ខៃធ្នូ​ ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ដើម្បី​ដោះស្រាយ​​បញ្ហា​ប្រែប្រួលអាកាសធាតុ ជាពិសេស​ដើម្បី​ជំរុញការវិនិយោគ​ដែលបញ្ចេញ​កាបូន​ទាប​ប្រកបដោយ​ចីរភាព​នៅ​ពេល​អនាគត។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសនេះ​ត្រូវបាន​រៀបចំ​ឡើង ​ដោយ​ឈរលើមូលដ្ឋាននៃ​គោលការណ៍ចំបងៗ​នៃអនុសញ្ញា UNFCCC ដែល​ជំរុញឱ្យភាគីទាំងអស់ខិតខំ​ប្រឹង​​ប្រែងអនុវត្ត​កាតព្វកិច្ចរបស់ខ្លួនក្នុង​ការដោះស្រាយការប្រែប្រួល​អាកាសធាតុ​ និងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការ​ប្រែប្រួល​អាកាស​ធាតុ។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកសភាមួយចំនួន ឯកឧត្តមរដ្ឋមន្ត្រីបានបកស្រាយបំភ្លឺអំពីភាព​ចាំបាច់ក្នុងការពង្រឹង​ប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ​ដោយចីរភាព ព្រមទាំងសារៈ​ប្រយោជន៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់កម្ពុជា ក៏ដូចជាពិភពលោក។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី​បានបញ្ជាក់ជូនអង្គ​សភាអំពីការធ្វើកំណែទម្រង់នៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាម​រយៈការ​បន្តអនុវត្តបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ការផ្ទេរសមត្ថកិច្ច​គ្រប់គ្រងព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច ការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងការរៀបចំឱ្យមានវេទិកាស្តីពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គសភាផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុង​ការរៀបចំបង្កើតរបៀង​អភិរក្សជីវៈចម្រុះ ដើម្បីពង្រឹង និងពង្រីកវិសាលភាពតំបន់ការពារធម្មជាតិ សំដៅលើកម្ពស់តម្លៃ និងកែលម្អមុខងារនៃ​ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។ ជាលទ្ធផល បន្ទាប់ពីស្តាប់ការបកស្រាយ​របស់តំណាងរាជរដ្ឋាភិបាល អង្គសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆ័ន (១០៦សម្លេង លើ១០៦)​ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ