ការឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ត្រូវ​បាន​បង្ហាញនៅក្នុង​សន្និបាទ​បូកសរុប​ការងារ​បរិស្ថាន​ឆ្នាំ២០១៦ និងទិសដៅ​ការងារ​២០១៧

GSSD workshop 22 Dec 2016«ការឆ្លើយតបនឹងការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា» គឺជា​ប្រធាន​បទ​រង​ទី៣ នៃ​ «សិក្ខា​សាលា​ទី​១ ស្តីពី​ការគ្រប់គ្រង​ការ​​អភិវឌ្ឍដោយចីរភាព» សម្របសម្រួល​ដោយ​ឯកឧត្តម​ វ៉ាន់ មុនីនាថ អគ្គលេខាធិការរង​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ​២០១៦នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយមាន​អ្នក​ចូលរួមសរុប​២៥០នាក់។ តំណាង​នាយក​ដ្ឋាន​ប្រែប្រួលអាកាសធាតុ និង​អគ្គលេខាធិការង​​នៃ​អគ្គ​លេខា​ធិកា​រដ្ឋាន​​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព បាន​បង្ហាញពី​ «វឌ្ឍនភាព​នៃការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​ឆ្លើយ​តប​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​ ​លទ្ធផល​សំខាន់​ៗ​​នៃ​សន្និសីទ​លើកទី​២២​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុនៅ​ប្រទេសម៉ារុក និង​វឌ្ឍនភាព​នៃការអនុវត្ត​រេដបូក»។

ជារួម វឌ្ឍនភាព​សំខាន់​ៗ​បន្ទាប់​ពីការ​​អនុម័ត​ផែនការ​យុទ្ធសាស្រ្ត​ប្រែប្រួល​អាកាស​ធាតុកម្ពុជា រួមមាន ១)​ការអនុវត្ត​​​ផែនការ​សកម្មភាព​ឆ្លើយ​តប​នឹងការ​ប្រែប្រួលអាកាសធាតុដោយ​បណ្តា​ក្រសួង​ស្ថាប័ន​ចំនួន​១៤ ដែល​ក្នុង​នោះមានក្រសួងបរិស្ថាន ២)​ការ​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅ​​ថ្នាក់ក្រោម​ជាតិ ៣)​ការ​អនុវត្ត​ដំណើរការ​ផែនការ​ជាតិ​បន្ស៊ាំ​នឹងការ​ប្រែប្រួលអាកាសធាតុ ៤)​ការ​រៀបចំ​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ប្រែប្រួល​អាកាសា​ធាតុ ព្រម​ទាំង​ ៥)ក្រប​ខ័ណ្ឌ​ពិនិត្យ​តាមដាននិង​វាយតម្លៃការ​ប្រែប្រួលអាកាសធាតុ និង​៦)ដំណើរការ​រៀបចំប្រព័ន្ធគ្រប់គ្រង​ចំណេះដឹងប្រែប្រួលអាកាសធាតុ។

លទ្ធផលនៃ​សន្និសីទ​បណ្តា​ភាគី​លើកទី​២២នៅប្រទេសម៉ារុក ក៏ត្រូវ​បាន​បង្ហាញ​ផង​ដែ​រថា “កិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ​បាន​ចូលជាធរមាននៅក្នុងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី​៤​ ខែវិច្ឆិកា ឆ្នាំ​២០១៦។ កម្ពុជា​ក៏បានបង្ហាញគោលជំហរ ដោយ​ចង់​ឃើញការ​ទទួលបាន​ប្រសើរនិង​ឆាប់​រហ័សជាងមុននូវ​ហិរញ្ញវត្ថុអាកាសធាតុ​អន្តរជាតិ​ ការផ្ទេរបច្ចេកវិទ្យា និងការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍសមត្ថភាពពីប្រទេស​ជឿនលឿន ។ល។”

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ