ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ចុះអនុស្សរណៈ​នៃការយោគយល់ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​កសាងភាពជា​ដៃគូក្នុងការស្រាវជ្រាវរបៀបវារៈនៃការអភិវឌ្ឍដោយចីរភាព

3នាព្រឹកថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តី​ការ​ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​ដោយចីរភាព​ បាន​ចុះ​អនុស្សរណៈ​នៃការយោគយល់ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន៤ រួមមាន សាកល​វិទ្យា​ល័យ​ភូមិន្ទកសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សាលាជាតិ​​កសិកម្មព្រែកលៀប និង​សាកល​វិទ្យាល័យ​មានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម​ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ឯកឧត្តម​សាស្ត្រា​ចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យា​ធិការ​​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម ឯកឧត្តម​បណ្ឌិត សំ ង៉ា សាកល​វិទ្យា​ធិការ​សាកល​វិទ្យាល័យ​មានជ័យ ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា នាយក​សាលា​ជាតិកសិកម្ម​ព្រែកលៀប និង​លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដោយ​អ្នកចូលរួមសរុបចំនួន​៤៨​នាក់។​

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងកសាងភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សា តាមរយៈកិច្ចសហ​ប្រតិបត្តិការ ក្នុងការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹង ការប្រែប្រួល​អាកាស​ធាតុ ជីវៈចម្រុះ សេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

photo 2017 11 17 13 43 12

 

6

 

7

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ