យុវជន​នៅ​ខេត្តស្វាយរៀង​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​ការប្រែប្រួលអាកាសធាតុ

Youth Training SVR 12 May 2017

ខេត្តស្វាយរៀង ថ្ងៃទី១២ ​ខែឧសភា ឆ្នាំ២០១៧ ដោយមានការ​គាំទ្រពី​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា(CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​រៀបចំសិក្ខាសាលាបណ្តុះបណ្តាល​ស្តីពីការ​ប្រែប្រួលអាកាសធាតុ​សម្រាប់​យុវជននៅខេត្ត​ស្វាយរៀង សរុប​ចំនួន១៣០​នាក់ ក្នុងនោះ​ស្រ្តី៦១នាក់ ដើម្បី​បង្កើន​សមត្ថភាពការយល់​ដឹងរបស់​យុវជនស្តីពីការ​ប្រែប្រួល​អាកាសធាតុ​ដូចជា មូលហេតុ ផលប៉ះពាល់ ការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជានិង​ថ្នាក់​អន្តរ​ជាតិ បន្ស៊ាំ និង​ការកាត់បន្ថយការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ដែលនាំ​ឱ្យមានកំណើន​កម្តៅភពផែនដី ក្រោម​អធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម ស៊ុម សុជាតិ អភិបាលរងនៃ​គណៈអភិបាលខេត្តស្វាយរៀង។

អាន​បន្ត...
 

សទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាទម្រង់អេឡិចត្រូនិច

CCCA App Logo

សទ្ទានុក្រមការ​ប្រែប្រួល​អាកាសធាតុជាខេមរភាសា ជាទម្រង់​អេឡិចត្រូនិច អាចប្រើប្រាស់​បាន។

- ដើម្បី​ទាញយក​appមក​ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ សូមចូលទៅក្នុង​ App Store ឬ Play Store វាយពាក្យ CCLexicon និង​ដំឡើង។

- ដើម្បី​​ចូលមើលនៅក្នុង​គេហទំព័រនាយកដ្ឋានប្រែប្រួលអាកាសធាតុ សូម ចុចនៅទីនេះ

 

សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​ជាខេមរភាសា ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

Lexicon Launch

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានកិត្តិយសសូម​ជម្រាបជូនសាធារណជន​និង​​បណ្តាញ​សារព័ត៌មាន​ជាតិនិង​អន្តរជាតិ ​ឱ្យបាន​ជ្រាបថា ក្រសួង​បរិស្ថាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងក្រុមប្រឹក្សា​ជាតិភាសាខ្មែរ ​បានរួមគ្នា​ប្រកាស​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការនូវ ​ “សទ្ទានុក្រមការ​ប្រែប្រួល​អាកាសធាតុជាខេមរភាសា ទាំង​ជាសៀវភៅ​និង​ជាទម្រង់​អេឡិចត្រូនិច” ដំបូង​បង្អស់​ក្នុង​វិស័យប្រែប្រួលអាកាសធាតុ នៅ​រសៀលថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ​​ នៅទីស្តីការក្រសួងបរិស្ថាន សម្រាប់​សាធារណជន​និង​អ្នក​ប្រើប្រាស់​គ្រប់មជ្ឈដ្ឋាន ​ដើម្បី​​ជា​ជំនួយ​ដល់ការប្រើប្រាស់​បច្ចេកសព្ទ​​ក្នុង​វិស័យប្រែប្រួលអាកាសធាតុប្រកប​ដោយភាព​ត្រឹមត្រូវ​ សង្គតិ​ភាព និងឯកភាព។

អាន​បន្ត...
 

ព្រឹត្តិបត្រ​ព័ត៌មាន​ការ​ប្រែប្រួល​អាកាសធាតុ លេខ​៧ ខែតុលា-ធ្នូ ២០១៦

Newsletter No.7 Kh Page 1 1

គោល​នយោបាយ​ប្រែប្រួល​អាកាសធាតុនិង​ការ​អនុវត្ត

- ការបញ្ជ្រាបការប្រែប្រួល​អាកាសធាតុទៅក្នុង​ក្របខណ្ឌច្បាប់និងវិធានរបស់កម្ពុជា

- រៀនសូត្រពីការអនុវត្តតាមបែប​ប្រពៃណីសំដៅពង្រីក​ចំណេះ​ដឹង​ភាពធន់​នឹង​អាកាសធាតុ

- កម្រងទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)មានការកែលម្អសញ្ញា​សំគាល់តាមប្រធានបទវិស័យ​និងអនុវិស័យដើម្បីតាម​ដាន​ហិរញ្ញប្ប-ទានអាកាសធាតុអន្តរជាតិ

កិច្ច​ចរចាអន្តរជាតិស្តីពីអាកាសធាតុ

- ច្បាប់ស្តីពីការអនុម័តយល់​ព្រមលើ​កិច្ចព្រមព្រៀងទី​ក្រុងប៉ារីសស្តីពីការ​ប្រែប្រួល​អាកាសធាតុត្រូវបានអនុម័ត

សម្លេង​ពី​​មូលដ្ឋាន

- ភាពជាដៃគូពហុអ្នកពាក់ព័ន្ធក្នុង​ការរៀបចំ​យុទ្ធសាស្រ្ត​គ្រប់គ្រង​សំណល់​ក្នុង​រាជធានីភ្នំពេញ, អត្ថបទដោយ ណិចស៊ុសកាបូនសម្រាប់អភិវឌ្ឍន៍

អាន​បន្ត...
 

កិច្ចប្រជុំលើកទី១១នៃក្រុមប្រឹក្សាភិបាលកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ កម្ពុជា

11th PSB meeting 28 Feb 2017

នៅ​រសៀល​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការ​ក្រសួង​បរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃកម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) បាន​ដឹកនាំ​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​ភិបាល​លើកទី​១១ ដោយមានការ​អញ្ជើញ​ចូលរួម​ពីសមាជិក​ក្រុម​ប្រឹក្សា​ភិបាល​មកពីក្រសួងធនធាន​ទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​តំណាង​ដៃគូអភិវឌ្ឍន៍ រួមមាន សហភាពអឺរ៉ុប(EU) ទីភ្នាក់​ងារ​អភិវឌ្ឍន៍អន្តរជាតិ​នៃ​ប្រទេស​ស៊ុយអែត​(SIDA) និង​​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិប្រចាំកម្ពុជា(UNDP) ​ព្រមទាំងអ្នកសង្កេតការណ៍មកពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិនិត្យ​មើលសមិទ្ធផលដែលសម្រេចបាន​នៅក្នុងឆ្នាំ​២០១៦ និងពិភាក្សា​បន្ថែមផែនការសកម្ម​ភាព​​សម្រាប់​ឆ្នាំ​២០១៧-២០១៨ របស់​កម្មវិធីCCCA ។

អាន​បន្ត...
 

សិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងយុទ្ធសាស្រ្តហិរញ្ញប្បទានអាកាសធាតុសម្រាប់ផែនការជាតិបន្សុំានឹងការប្រែប្រួលអាកាសធាតុ

NAP workshop 27 Feb 2017

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សិក្ខាសាលា​ពិគ្រោះ​យោបល់ជាមួយអ្នកពាក់ព័ន្ធ ស្តីពី “សេចក្តីព្រាង​យុទ្ធសាស្រ្ត​ហិរញ្ញប្ប​ទាន​អាកាសធាតុ​សម្រាប់ផែនការ​ជាតិបន្សុំា​នឹង​ការប្រែប្រួល​អាកាសធាតុ (National Adaptation Plan-NAP) កម្ពុជា” ត្រូវ​បានរៀបចំដោយ​នាយកដ្ឋានប្រែប្រួល​អាកាសធាតុ​នៃ​អគ្គ​លេខា​ធិការដ្ឋាន​​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយ​ចីរភាព​(ក.ជ.អ.ច.) ក្រសួងបរិស្ថាន សហការជាមួយ​កិច្ចសហ​ប្រតិបត្តិការ​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា(GIZ) តាមរយៈមូលនិធិ​ដោយ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយមាន​សិក្ខាកាម​ចូលរួមចំនួន៤៤នាក់ តំណាងឱ្យ​ក្រសួង​-ស្ថាប័ន និងដៃគូ​អភិវឌ្ឍន៍​ចំនួន២៣ ក្រោម​អធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃក.ជ.អ.ច. និងលោក Thomas Waldraff នាយក​អង្គការ​GIZ ប្រចាំកម្ពុជា។ កិច្ចពិគ្រោះយោបល់មានគោលបំណង ដើម្បីបង្ហាញពីជម្រើសហិរញ្ញប្បទាន កំណត់ពីធនធាន​ហិរញ្ញវត្ថុ​ដែលមាន​ពីថ្នាក់ជាតិនិងអន្តរជាតិក្នុងបរិបទត្រៀមសម្រាប់ហិរញ្ញវត្ថុអាកាសធាតុ និងជាពិសេសប្រមូលយកមតិកែលំអ និងឆ្លុះបញ្ចាំង​ទៅលើ​សេចក្តីព្រាង​យុទ្ធសាស្រ្តហិរញ្ញប្បទាន និងរៀបចំផែនការអនុវត្តន៍សម្រាប់សកម្មភាព អាទិភាពរបស់ NAP។

អាន​បន្ត...
 

ទទួលដំណឹង​​ពេល​មាន​អត្ថបទថ្មី

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

ប្រតិទិន​ព្រឹត្តិការណ៍

ខែមុន កុម្ភៈ 2018 ខែក្រោយ
អា ព្រ សុ
week 5 1 2 3
week 6 4 5 6 7 8 9 10
week 7 11 12 13 14 15 16 17
week 8 18 19 20 21 22 23 24
week 9 25 26 27 28

Gathering knowledge from information

ព័ត៌មាន និង​ចំណេះដឹង

Developing policies and strategies with evidence based knowledge

គោលនយោបាយ និង​យុទ្ធសាស្រ្ត

Building a strong financial framework based on National Strategies and Action Plans

ហិរញ្ញប្បទាន​​​អាកាសធាតុ

Coordinating an adaptation and mitigation response based on National Action Plans

សកម្មភាព​​អាកាសធាតុ