កាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជានៅតាមជនបទ

SRL projectដើម្បីកែលម្អរបរចិញ្ចឹមជីវិតរបស់​ប្រជាជនធន់​នឹងការប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​រយៈពេលវែង គឺត្រូវ​កែលម្អ​ការ​គ្រប់គ្រង​និងប្រើប្រាស់ធនធា​នទឹកដែល​មាន​ស្រាប់​​នៅ​មូលដ្ឋាន​សម្រាប់​​កស​iកម្ម។ គម្រោង "​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះនៃ​ជីវ​ភាព​​របស់​ប្រជាជនកម្ពុជា​នៅជន​បទ​តាម​រយៈ​ការ​ពង្រឹងផែនការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ថ្នាក់​​​ក្រោម​ជាតិ​និងការ​អនុវត្តសកម្មភាព​អាទិ​ភាព" ហៅកាត់ថា គម្រោងSRL​ កំពុង​ធ្វើ​កិច្ចការខាងលើ ដោយ​ផ្តោត​​ជាពិសេស​លើគ្រួសារ​ក្រី​ក្រ មាន​ដី​តិច​តួចឬ​គ្មាន​ដី និង​/​ឬ​ស្រ្តី​ជា​មេគ្រួសារ។

គម្រោង​​នេះអនុវត្ត​ដោយ​នាយកដ្ឋាន​ប្រែប្រួល​​អាកាស​ធាតុ​​នៃអ​គ្គ​លេ​ខា​ធិការ​​ដ្ឋាន​ក្រុម​ប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព សម្របសម្រួលជាមួយ​លេខាធិការដ្ឋាន​គណៈកម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេ​យ្យ​នៅ​ថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.)។ ចាប់ពីខែកក្កដា​ ឆ្នាំ​២០១៥ រហូត​ខែធ្នូ ឆ្នាំ២០១៩ គម្រោង​​នេះនឹង​អនុវត្ត​នៅ​ក្នុង​ឃុំចំនួន៨៩ក្នុងស្រុក​ចំនួន១០ នៃ​ខេត្ត​សៀម​រាប​និងកំពង់ធំ ដើម្បីកែលម្អប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោម​ជាតិពាក់ព័ន្ធនឹងរបរ​ចិញ្ចឹមជីវិត​នៅតំបន់ជនបទ តាម​រយៈ​ការរៀបចំផែនការ ថវិកា និង​ការ​អនុវត្ត​​​​សកម្មភាពដែលគិត​គូរពីអា​កាស​ធាតុ។

គោលដៅ​របស់គម្រោងSRL នឹង​សម្រេច​បាន​លទ្ធផលចម្បងចំនួនបី៖

- ពង្រឹងផែនការប្រែប្រួលអាកាសធាតុ ​ថវិកា និងការ​អនុវត្តនៅ​ថ្នាក់​ក្រោមជាតិ ដោយ​ធ្វើការគាំទ្រ​ការបញ្ជ្រាបវិធានការ​បន្សាំុទៅ​ក្នុង​ផែនការ​និង​​កម្មវិធីវិនិយោគ​​មាន​ស្រាប់របស់ស្រុកចំនួន១០និងឃុំនានា​នៃ​ស្រុកទាំងនោះ តាម​​​រយៈ​ការអភិវឌ្ឍ​សមត្ថភាព​បច្ចេក​​ទេស​ផ្នែក​ផ្សព្វ​ផ្សាយ​អំពី​កសិកម្ម​គិតគូរអាកាសធាតុ និងផ្នែករៀបចំផែនការនិងអនុវត្តការងារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​ធន់នឹងអាកាសធាតុ។

- ធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃជីវភាពរស់នៅរបស់ប្រជាជនងាយរងគ្រោះដោយការប្រែប្រួលរបបទឹកភ្លៀង ទឹក​ជំនន់ និង​ភាព​រាំងស្ងួត តាមរយៈ ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកខ្នាតតូចដែល​ជួយ​ឱ្យកសិករទប់នឹងការធ្លាក់ភ្លៀង​វស្សា​ដែលមិន​អាចព្យាករណ៍​ ហើយធ្វើឱ្យផលិតកម្មកសិកម្ម​កាន់តែមានភាពធន់។ ក្រុម​​ស្រ្តី​ក្រីក្រ​និង​ងាយ​រងគ្រោះ នឹង​ទទួល​ការគាំទ្រ​សម្រាប់​បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត​ដែល​ទាមទារ​ដី​ទំហំតូចប៉ុណ្ណោះ  និង​ទទួល​ការ​គាំទ្រ​បន្ថែម​ផ្នែក​កសាងមូលធន​សង្គម។

- ធ្វើឱ្យប្រសើរនូវបរិយាកាសទាក់ទាញជំនួយ និងពង្រីកការគ្រប់គ្រងហិរញវត្ថុបន្សាំុ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ថ្នាក់​ក្រោមជាតិ ដើម្បីកសាង​ភាព​ធន់​​នៃជីវភាពរស់់នៅ​តាមជនបទ ដោយ​​កែលម្អ​ប្រព័ន្ធ​វាយ​តម្លៃការងារ​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិលើ​ផ្នែក​បន្សាំុ ដោយ​ប្រើប្រាស់​ជំនួយឥត​សំណងសម្រាប់ធន់នឹងអាកាសធាតុផ្អែកលើលទ្ធផល (ដើម្បី​ផ្តល់​ថវិកាបដិភាគ​ សម្រាប់​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ) ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាម​ដាន វាយតម្លៃ ព្រមទាំងលើក​ផែនការកែលម្អ​សមត្ថភាព​និង​លទ្ធផលក្នុងការបន្សាំុនឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលាបើក​ដំណើរការ​គម្រោងSRLជាផ្លូវការ​បានរៀបចំ​ឡើង​នៅខេត្ត​សៀមរាប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ដោយ​មានការ​ចូល​រួមពី​អ្នកពាក់ព័ន្ធ​សរុប​ចំនួន៨០នាក់ តំណាងស្ថាប័នថ្នាក់​ជាតិក្រោមជាតិ ​ដៃគូ​អភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរ​មូលដ្ឋាន៕

អាន​បន្ត...
 

កិច្ចពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​អំពី​ក្របខណ្ឌ​ហិរញ្ញប្បទាន​ផែនការ​ជាតិ​បន្សាំុ​នឹង​ការប្រែប្រួល​អាកាសធាតុ

NAP strategy workshopដោយមានកិច្ចសហប្រតិបត្តិការនិងជំនួយហិរញ្ញវត្ថុ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់​អភិវឌ្ឍន៍ អន្តរជាតិ (USAID) កិច្ច​សហ​ប្រតិ​បត្តិការ​អាល្លឺម៉ង់(GIZ) កំពុង​អនុវត្តកម្មវិធីត្រៀមហិរញ្ញវត្ថុអាកាសធាតុ ដើម្បី​គាំទ្រ​ផ្នែកបច្ចេកទេស អនុវត្ត​ផែនការ​ជាតិ​បន្សាំុ​នឹងការ​ប្រែប្រួល អាកាសធាតុដល់នាយកដ្ឋានប្រែប្រួល​អាកាស​ធាតុ​។ ក្នុងន័យនេះក្របខណ្ឌហិរញ្ញប្បទាន​ផែនការ​ជាតិ​បន្សាំុ គឺជា​សមិទ្ធផល​សំខាន់​មួយនៃកម្មវិធី​ត្រៀម​ហិរញ្ញ​វត្ថុ​​អាកាសធាតុ ដើម្បី​បង្កើន​ល្បឿនភាព​ត្រៀម​នៃ​ហិរញ្ញ​វត្ថុអាកាសធាតុនៅកម្ពុជា។

នៅខែកុម្ភៈ ឆ្នាំ២០១៧ សិក្ខាសាលា​ពិគ្រោះយោបល់​ដែល​មាន​អ្នក​​ចូលរួមសរុប៤៤រូប តំណាងក្រសួង​ស្ថាប័ន​និងដៃគូអភិវឌ្ឍចំនួន​២៣​ស្ថាប័ន រួមគ្នាពិភាក្សា​និងផ្តល់​យោបល់លើសេចក្តីព្រាងក្របខណ្ឌហិរញ្ញប្បទាននេះនិង​ផែនការអនុវត្ត និង​បានវិភាគ​សកម្មភាព​អាទិភាព​ចំនួន​៤០​ដែលស្រង់ពី​សកម្មភាព​ពុំទាន់​ទទួល​មូលនិធិ​ចំនួន​១៤៨​​នៅ​ក្នុង​ផែនការសកម្មភាពឆ្លើយតបនឹង​ការ​ប្រែប្រួលអាកាសធាតុរបស់ក្រសួងស្ថាប័នដែលងាយរងផលប៉ះពាល់​​ដោយសារអាកាសធាតុ។

អាន​បន្ត...
 

របាយការណ៍​វាយតម្លៃ​លើកទី៦​របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុកំពុងរៀបចំ

IPCC meetingសប្តាហ៍ទីមួយនៃខែឧសភា ប្រទេសជា​សមាជិកនៃ​ក្រុមការងារ​​អន្តរ​រដ្ឋាភិបាល​​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​(IPCC) បាន​ជួបប្រជុំ​ពិភាក្សា​អំពីចំណុច​ផ្តោតនៃ​ការ​រៀបចំ​របាយការណ៍​​វាយតម្លៃ​លើកទី៦​របស់​IPCC នៅទីក្រុង​អាឌីសអាបាបា ប្រទេស​​អេត្យូពី។ ទម្រង់​​រួម​នៃរបាយការណ៍នេះ (រួមបញ្ចូលទាំងធាតុចូល​របស់ក្រុមការងារចំនួន៣ : វិទ្យាសាស្រ្តរូប, ផល​ប៉ះពាល់ បន្សាំុ និង​ភាព​ងាយ​រងគ្រោះ, និងការ​កាត់​បន្ថយ) នឹងត្រូវអនុម័តនៅ​ខែតុលាខាងមុខ ប៉ុន្តែ​របាយការណ៍​វាយ​តម្លៃលើកទី៦នេះ នឹង​ត្រូវបញ្ចប់​នៅ​រយៈពេល​៥ឆ្នាំខាងមុខ ពោលគឺនៅ​ឆមាស​ទីមួយ​ឆ្នាំ២០២២។

អាន​បន្ត...
 

សិក្ខាសាលា​ស្តីពី​ការចែករំលែក​បទពិសោធន៍​ក្នុង​ការអនុវត្ត​សកម្មភាព​អាទិភាព និង​យន្តការ​ពង្រីក​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ដោយ​ជោគជ័យ

Learning Event Siem Reap 7 Jun 2017 1

«‌ខេត្តសៀមរាប»នៅ​ថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ​២០១៧នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុនៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាពដោយ​មាន​ការ​គាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) បាន​រៀបចំ​ “សិក្ខា​សាលា​ស្តីពីការចែក​រំលែកបទពិសោធន៍​ក្នុង​​ការ​អនុវត្តសកម្មភាពអាទិភាព​​ និងយន្តការពង្រីកការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ដោយជោគជ័យ” ​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​គម្រោង​ចំនួន​២២ ស្ថាប័នរដ្ឋាភិបាល អង្គការ​មិន​មែន​រដ្ឋា​ភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី ​ពិនិត្យវឌ្ឍនភាព​នៃការ​អនុវត្ត​​គម្រោងជំនួយឥតសំណង​របស់កម្មវិធីCCCA និង​ពិភាក្សា​អំពី​​យុទ្ធ​សាស្រ្ត​ធានា​បាននូវការ​ពង្រីកវិសាលភាពជោគជ័យ​នៃគម្រោង​ជំនួយ​ឥតសំណងសម្រាប់ឆ្លើយតបនឹងការ​ប្រែប្រួល​អាកាស​ធាតុ​នៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម​ ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព និងលោក Nick Beresford នាយក​ប្រចាំ​ប្រទេស​​នៃ​កម្មវិធី​អភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។

អាន​បន្ត...
 

យុវជន​នៅ​ខេត្តស្វាយរៀង​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​ការប្រែប្រួលអាកាសធាតុ

Youth Training SVR 12 May 2017

ខេត្តស្វាយរៀង ថ្ងៃទី១២ ​ខែឧសភា ឆ្នាំ២០១៧ ដោយមានការ​គាំទ្រពី​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា(CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​រៀបចំសិក្ខាសាលាបណ្តុះបណ្តាល​ស្តីពីការ​ប្រែប្រួលអាកាសធាតុ​សម្រាប់​យុវជននៅខេត្ត​ស្វាយរៀង សរុប​ចំនួន១៣០​នាក់ ក្នុងនោះ​ស្រ្តី៦១នាក់ ដើម្បី​បង្កើន​សមត្ថភាពការយល់​ដឹងរបស់​យុវជនស្តីពីការ​ប្រែប្រួល​អាកាសធាតុ​ដូចជា មូលហេតុ ផលប៉ះពាល់ ការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជានិង​ថ្នាក់​អន្តរ​ជាតិ បន្ស៊ាំ និង​ការកាត់បន្ថយការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ដែលនាំ​ឱ្យមានកំណើន​កម្តៅភពផែនដី ក្រោម​អធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម ស៊ុម សុជាតិ អភិបាលរងនៃ​គណៈអភិបាលខេត្តស្វាយរៀង។

អាន​បន្ត...
 

សទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាទម្រង់អេឡិចត្រូនិច

CCCA App Logo

សទ្ទានុក្រមការ​ប្រែប្រួល​អាកាសធាតុជាខេមរភាសា ជាទម្រង់​អេឡិចត្រូនិច អាចប្រើប្រាស់​បាន។

- ដើម្បី​ទាញយក​appមក​ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ សូមចូលទៅក្នុង​ App Store ឬ Play Store វាយពាក្យ CCLexicon និង​ដំឡើង។

- ដើម្បី​​ចូលមើលនៅក្នុង​គេហទំព័រនាយកដ្ឋានប្រែប្រួលអាកាសធាតុ សូម ចុចនៅទីនេះ

 

ទទួលដំណឹង​​ពេល​មាន​អត្ថបទថ្មី

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

ប្រតិទិន​ព្រឹត្តិការណ៍

ខែមុន ឧសភា 2018 ខែក្រោយ
អា ព្រ សុ
week 18 1 2 3 4 5
week 19 6 7 8 9 10 11 12
week 20 13 14 15 16 17 18 19
week 21 20 21 22 23 24 25 26
week 22 27 28 29 30 31

Gathering knowledge from information

ព័ត៌មាន និង​ចំណេះដឹង

Developing policies and strategies with evidence based knowledge

គោលនយោបាយ និង​យុទ្ធសាស្រ្ត

Building a strong financial framework based on National Strategies and Action Plans

ហិរញ្ញប្បទាន​​​អាកាសធាតុ

Coordinating an adaptation and mitigation response based on National Action Plans

សកម្មភាព​​អាកាសធាតុ