សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុនៅសាកលវិទ្យាល័យបាត់ដំបង

CC training to UBB 3 Nov 2016ខេត្ត​បាត់ដំបង ថ្ងៃទី០៣ ​ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការ​គាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃ​អគ្គ​លេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាព បាន​សហការជាមួយសាកលវិទ្យាល័យបាត់ដំបង រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុជូន​ដល់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​ប្អូនៗ​និស្សិតនៃ​សាកល​វិទ្យា​ល័យ​បាត់ដំបង សរុបចំនួន២៥៦​នាក់ ក្នុងគោលបំណង​បង្កើន​សមត្ថភាពពីការយល់​ដឹងការប្រែប្រួល​អាកាស​ធាតុ​ដូចជា មូលហេតុ ផលប៉ះពាល់ ការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា និង​ថ្នាក់​អន្តរ​ជាតិស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ បន្ស៊ាំ និង​ការកាត់បន្ថយការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែលនាំ​ឱ្យមានកំណើន​កម្តៅភពផែនដី។

អាន​បន្ត...
 

មន្ត្រី​ជាន់ខ្ពស់​ផ្នែកហិរញ្ញវត្ថុនិង​ផែនការ​នៃ​ក្រសួងស្ថាប័ន​ចំនួន៩ ទទួលវគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនិងគោលនយោបាយ​អាកាសធាតុ

photo 2016 11 01 18 45 11

នៅថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការ​ជាមួយ​វិទ្យា​ស្ថាន​បណ្តុះបណ្តាល​និងស្រាវជ្រាវ​សហប្រជាជាតិ​(UNITAR) វិទ្យាស្ថាន​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុនៃ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និង​កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុក​ម្ពុជា​(CCCA)បានរៀបចំសិក្ខាសាលា​បណ្តុះ​បណ្តាល​កម្រិត​មូលដ្ឋាន​លើប្រធាន​បទ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោល​នយោ​បាយប្រែប្រួលអាកាសធាតុ” ជូនចំពោះមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ​និងផែនការ​នៃ​ក្រសួងស្ថាប័នរដ្ឋចំនួន៩ នៅសណ្ឋាគារសាន់វេ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព។

អាន​បន្ត...
 

កិច្ច​ប្រជុំជាមួយក្រុមបេសកកម្មនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP

GSSD meeting 4Oct2016នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) និងក្រុមការងារ បានទទួលជួបប្រជុំជាមួយ​ក្រុម​បេសកកម្មនៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ UNDP ដឹកនាំ​ដោយលោក Jo Scheuer ដើម្បី​ពិនិត្យ និងពិភាក្សា​លើវឌ្ឍន​ភាព​នៃការធ្វើ​មូលដ្ឋា​នីយកម្ម​គោលដៅ​​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សាកល ចំណុចដៅ និងបណ្តាសូចនាករ​ដែល​ពាក់ព័ន្ធ​នឹងតួនាទីភារកិច្ចរបស់ ក.ជ.អ.ច. និងក្រសួង​បរិស្ថាន។

អាន​បន្ត...
 

កម្ពុជា ជាម្ចាស់ផ្ទះនៃវេទិកាសកលលើកទី៣ស្តីពីផែនជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

NAP global network 21 23 Sep 2016 2«បង្កើន​កិច្ច​គាំទ្រ​ផ្នែក​គោល​នយោបាយនិង​ការ​បញ្ជ្រាប​ទៅ​ក្នុង​ដំណើរការ​ផែនការ​ជាតិ​បន្ស៊ាំ​»​ គឺប្រធាន​បទ​ដែល​បាន​លើក​ឡើង​នៅក្នុងវេទិកា​​សកលលើកទី​៣ស្តីពីផែនការ​ជាតិ​បន្ស៊ាំនឹងការ​ប្រែប្រួល​អាកាស​ធាតុ ហើយ​ដែល​ប្រទេស​កម្ពុជាទទួល​ធ្វើជា​ម្ចាស់ផ្ទះ និងមានការ​ចូលរួម​ពី​តំណាង​ប្រទេសចំនួន៨​ រួមមាន បេណាំង កូឡុំប៊ី ម៉ាដាហ្កាស្កា ម៉ិកស៊ិក សាម័រ អាហ្រ្វ៊ិកខាងត្បូង តង់សានី និង​ថៃ ព្រមទាំងបណ្តា​ដៃគូ​អភិវឌ្ឍន៍​ប្រចាំកម្ពុជា សរុបចំនួន ៤៥នាក់។

អាន​បន្ត...
 

វគ្គបណ្តុះបណ្តាលស្តីពីការកត់ត្រាហិរញ្ញប្បទានអាកាសធាតុក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៏ផ្លូវការ ទៅកាន់ដៃគូអភិវឌ្ឍន៍

Training at CDC on CC finance and ODAdatabase 20 Sep 2016

នា​ព្រឹក​​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៦ សិក្ខាសាលាបណ្តុះ​បណ្តាល​​​ស្តីពី​ហិរញ្ញ​ប្បទានអាកាសធាតុអន្តរជាតិ និង​ប្រព័ន្​ធទិន្នន័យ​ហិរញ្ញប្ប​ទាន​សហ​ប្រតិ​បត្តិការ(ODA database) ត្រូវបាន​រៀបចំឡើងសម្រាប់​មន្រ្តី​បង្គោល​របស់​ម្ចាស់ជំនួយ មន្ត្រីផ្នែក​ប្រព័ន្ធ​ទិន្នន័យ​ODA និង​មន្ត្រី​ក្រសួងបរិស្ថាន នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ កិច្ច​ផ្តួចផ្តើមនេះ​ គឺ​ជា​ផ្នែកមួយ​នៃកិច្ច​សហការ​រវាង​​នាយកដ្ឋានប្រែប្រួល​អាកាស​​ធាតុ​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​​ចីរភាព(ក.ជ.អ.ច.) មួយ​នឹង​គណៈ​កម្មា​ធិ​ការ​​នីតិ​សម្បទា​និងអភិវឌ្ឍន៍​កម្ពុជា​នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ដែល​គាំទ្រថវិកា​ដោយ​កម្មវិធី​សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ​កម្ពុជា(CCCA)។​

អាន​បន្ត...
 

Ambitious agenda needed to fight climate change

Source: The Phnom Penh Post

Fri, 16 September 2016

Last December, 195 countries, including Cambodia, gathered in Paris to negotiate a new global climate agreement under the United Nations Framework Convention on Climate Change (UNFCCC). The result – the first-ever universal, legally binding global climate deal – sets out a global action plan to put the world on track to avoid dangerous climate change by limiting global warming to well below 2 degrees Celsius. To further underline their determination countries also agreed to pursue efforts to limit temperature increase to 1.5 degrees.

អាន​បន្ត...
 

ទទួលដំណឹង​​ពេល​មាន​អត្ថបទថ្មី

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

ប្រតិទិន​ព្រឹត្តិការណ៍

ខែមុន កុម្ភៈ 2018 ខែក្រោយ
អា ព្រ សុ
week 5 1 2 3
week 6 4 5 6 7 8 9 10
week 7 11 12 13 14 15 16 17
week 8 18 19 20 21 22 23 24
week 9 25 26 27 28

Gathering knowledge from information

ព័ត៌មាន និង​ចំណេះដឹង

Developing policies and strategies with evidence based knowledge

គោលនយោបាយ និង​យុទ្ធសាស្រ្ត

Building a strong financial framework based on National Strategies and Action Plans

ហិរញ្ញប្បទាន​​​អាកាសធាតុ

Coordinating an adaptation and mitigation response based on National Action Plans

សកម្មភាព​​អាកាសធាតុ