ការឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ត្រូវ​បាន​បង្ហាញនៅក្នុង​សន្និបាទ​បូកសរុប​ការងារ​បរិស្ថាន​ឆ្នាំ២០១៦ និងទិសដៅ​ការងារ​២០១៧

GSSD workshop 22 Dec 2016«ការឆ្លើយតបនឹងការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា» គឺជា​ប្រធាន​បទ​រង​ទី៣ នៃ​ «សិក្ខា​សាលា​ទី​១ ស្តីពី​ការគ្រប់គ្រង​ការ​​អភិវឌ្ឍដោយចីរភាព» សម្របសម្រួល​ដោយ​ឯកឧត្តម​ វ៉ាន់ មុនីនាថ អគ្គលេខាធិការរង​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ​២០១៦នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយមាន​អ្នក​ចូលរួមសរុប​២៥០នាក់។ តំណាង​នាយក​ដ្ឋាន​ប្រែប្រួលអាកាសធាតុ និង​អគ្គលេខាធិការង​​នៃ​អគ្គ​លេខា​ធិកា​រដ្ឋាន​​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព បាន​បង្ហាញពី​ «វឌ្ឍនភាព​នៃការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​ឆ្លើយ​តប​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​ ​លទ្ធផល​សំខាន់​ៗ​​នៃ​សន្និសីទ​លើកទី​២២​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុនៅ​ប្រទេសម៉ារុក និង​វឌ្ឍនភាព​នៃការអនុវត្ត​រេដបូក»។

អាន​បន្ត...
 

សិក្ខាសាលាលើកកម្ពស់ការយល់ដឹងក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព

Nuclear workshop ITC 15 Dec 2016ដើម្បី​លើកកម្ពស់ចំណេះដឹងបន្ថែម ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោល​បំណងសន្តិភាព ព្រម​ទាំង​ស្វែងយល់ពីតួនាទី​របស់ក្រសួងស្ថាប័ន​ដែល​ពាក់ព័ន្ធ​នៅក្នុងវិស័យនេះ ជាពិសេស​ការចែករំលែកបទ​ពិសោធន៍ គំនិតយោបល់នានា​ដើម្បីជំរុញការភិវឌ្ឍក្នុងវិស័យនេះនៅកម្ពុជា នាពេល​អនាគត នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​នៃក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បានសហការ​ជា​មួយ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាន​រៀបចំ «​សិក្ខា​សាលា​លើកកម្ពស់ការយល់ដឹង​ក្នុង​ការ​ប្រើ​ប្រាស់ថាមពល​នុយ​ក្លេអ៊ែរ​សម្រាប់បម្រើ​ឱ្យគោល​បំណង​សន្តិភាព» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទីក្រុងភ្នំពេញ។ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់​ខ្ពស់​​របស់​ឯកឧត្តម សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព នឹងចូលរួមជាគណៈអធិបតីនៅក្នុងពិធី​បើក​សិក្ខា​សាលានេះ។

អាន​បន្ត...
 

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

PA at Senate 5 Dec 2016នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជា​ប្រធានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងសហការីបាន​ចូលរួម​សម័យ​ប្រជុំ​លើកទី៩ នៃព្រឹទ្ធសភានីតិកាលទី៣ ដើម្បីការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីសេចក្តីព្រាង​ច្បាប់​នេះ​ទើបបានទទួលការ​អនុម័តជាឯកច្ឆន្ទ​ក្នុងកិច្ច​ប្រជុំពេញអង្គ​របស់​រដ្ឋសភា​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅនេះ។

អាន​បន្ត...
 

កិច្ច​ពិភាក្សា​លើ​លទ្ធផល​សម្រេច​បាន​ការងារ​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ឆ្នាំ២០១៦ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៧-២០១៨

Staff retreat 2016 1

«ខេត្ត​ព្រះសីហនុ» នាថ្ងៃទី១ ខែធ្នូ​ ឆ្នាំ​២០១៦ នាយកដ្ឋាន​ប្រែប្រួល​អាកាស​ធាតុនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព សហការ​ជាមួយ​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) បានរៀបចំ​កិច្ច​ពិភាក្សាពិនិត្យលទ្ធផល​ការងារឆ្លើយ​តបនឹងការ​ប្រែប្រួលអាកាសធាតុ​ដែលនាយកដ្ឋានប្រែប្រួលអាកាសធាតុនិង​កម្មវិធីCCCA បាន​សម្រេច​ក្នុង​ឆ្នាំ​២០១៦ និង​លើកទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ដោ​យ​មានការចូលរួមពី​មន្រ្តី​នាយកដ្ឋានប្រែប្រួល​អាកាសធាតុ និង​បុគ្គលិក​កម្មវិធីCCCA ក្នុង​គោលបំណងពង្រឹង​សមត្ថភាពមន្រ្តី​និង​បង្កើនការងារ​ឆ្លើយតបនឹងការប្រែប្រួល​អាកាសធាតុទាំងនៅ​ថ្នាក់ជាតិ និងក្រោម​ជាតិឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាពស្រប​តាមនិន្នាការ​អន្តរជាតិ។ កិច្ច​ពិភាក្សា​បាន​​​​ពិនិត្យមើលសមិទ្ធផល​សំខាន់ៗ ​​បញ្ហា​ប្រឈម ​អនុសាសន៍​​កែលម្អ​ ព្រមទាំង​ពិភាក្សាបន្តអំពី​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ២០១៧​-២០១៨​​របស់​កម្មវិធី ចាប់ពី​ថ្ងៃទី​១-២ ខែ​ធ្នូ ឆ្នាំ​២០១៦។

អាន​បន្ត...
 

ទទួលដំណឹង​​ពេល​មាន​អត្ថបទថ្មី

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

ប្រតិទិន​ព្រឹត្តិការណ៍

ខែមុន វិច្ឆិកា 2018 ខែក្រោយ
អា ព្រ សុ
week 44 1 2 3
week 45 4 5 6 7 8 9 10
week 46 11 12 13 14 15 16 17
week 47 18 19 20 21 22 23 24
week 48 25 26 27 28 29 30

Gathering knowledge from information

ព័ត៌មាន និង​ចំណេះដឹង

Developing policies and strategies with evidence based knowledge

គោលនយោបាយ និង​យុទ្ធសាស្រ្ត

Building a strong financial framework based on National Strategies and Action Plans

ហិរញ្ញប្បទាន​​​អាកាសធាតុ

Coordinating an adaptation and mitigation response based on National Action Plans

សកម្មភាព​​អាកាសធាតុ