យុវជននៅខេត្តកោះកុងទទួលការបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ

Youth training in KKGខេត្តកោះកុង ថ្ងៃទី១៥ ​ខែសីហា ឆ្នាំ២០១៧ ដោយមានការគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុកម្ពុជា(CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព បានរៀបចំសិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពីការ​ប្រែប្រួលអាកាសធាតុ​សម្រាប់​យុវជននៅខេត្ត​កោះកុង ដើម្បី​បង្កើន​សមត្ថភាពការយល់​ដឹងរបស់យុវជន​ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោម​អធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម សុន តារា អភិបាលរងនៃ​គណៈអភិបាលខេត្តកោះកុង ដោយមានអ្នកចូលរួមសរុប១៥២នាក់ ក្នុងនោះស្រ្តី៧៦នាក់​។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានមាន​ប្រសាសន៍​ថាវគ្គបណ្តុះបណ្តាល​នាថ្ងៃ​នេះគឺជាលើកទី៥ហើយសម្រាប់យុវជនរបស់យើងដែលជាអ្នកបន្តវេនក្នុងការដឹកនាំ និងអភិវឌ្ឍ​ប្រទេសជាតិនាថ្ងៃអនាគត ហើយដែលត្រូវ​សិក្សាស្វែង​យល់ ​ចូលរួម​ក្នុង​ការ​បង្ការនិង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ។ ឯកឧត្តម​បាន​បន្តថា កន្លង​មកនេះ ក្រសួង​បរិស្ថាន​ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​ខិតខំ​កៀរគរជំនួយទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា ​សម្រាប់​អនុវត្ដ​បណ្តាគម្រោង​បន្ស៊ាំ និង​កាត់បន្ថយ​នានា​ទៅនឹង​ការ​ប្រែប្រួល​អាកាស​ធាតុនៅតាម​បណ្ដា​ខេត្ដមួយ​ចំនួន ដើម្បី​រួម​ចំណែកគាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយប្រសិទ្ធ​ភាព។

ឯកឧត្តម សុខ ភាព អភិបាលរងនៃ​គណៈអភិបាលខេត្តកោះកុង បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំក្រសួង​បរិស្ថាន ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូពាក់ព័ន្ធ​ទាំងអស់​ដែល​បានរៀបចំសិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ​សម្រាប់​យុវជន​ នៅលើទឹកដី​ខេត្តកោះកុង ដែលជាខេត្ត​មួយ​នៅ​តំបន់​ដែល​ធ្លាប់​ទទួល​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​ការ​ប្រែប្រួលអាកាសធាតុ​ ដូចជា​ខ្យល់ព្យុះញឹកញាប់ ភាព​រាំងស្ងួត ទឹក​ជំនន់​ដែលនាំ​ឱ្យ​មានការកាត់ផ្តាច់​ប្រព័ន្ធផ្លូវ និង​រំខានដល់​វិស័យទេសចរណ៍។ល។

ចំណេះដឹងសំខាន់ៗស្តីពីការ​ប្រែប្រួលអាកាសធាតុ បាន​ផ្តោត​​ទៅ​លើ ១)មូលហេតុ និងផលប៉ះពាល់ ២) ការឆ្លើយតបរបស់​ថ្នាក់​ជាតិ និង​អន្តរជាតិ​​ ៣) ជម្រើស​បន្សុំា​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ៤) ជម្រើស​កាត់​បន្ថយ​ ​៥)​ធនធាន​ហិរញ្ញវត្ថុសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ​និង៦)​ ការ​គ្រប់គ្រងនិងផ្សព្វផ្សាយ​ព័ត៌មាន​ចំណេះដឹងប្រែប្រួលអាកាសធាតុ ដែល​បង្ហាញ​ដោយ​មន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុ​កម្ពុជា(CCCA)។

 

Youth training in KKG Governor

លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង ថ្លែងសុន្ទកថាក្នុង​ពិធីបិទសិក្ខាសាលាបណ្តុះបណ្តាល

 Youth training in KKG CCLexicon

ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រគល់សៀវភៅ​សទ្ទានុក្រមការប្រែប្រួលអាកាសធាតុ​ទៅកាន់មន្ទីរបរិស្ថានខេត្តកោះកុង

photo 2017 08 15 17 32 09

ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រគល់សៀវភៅសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ​ទៅកាន់តំណាងយុវជនខេត្តកោះកុង

 

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance