និស្សិត​នៃ​សាកល​វិទ្យាល័យ​ស្វាយរៀង ទទួល​ចំណេះដឹង​ស្តីពី​ការប្រែប្រួលអាកាសធាតុ

Trainig at SRU

ខេត្ត​ស្វាយរៀង៖ ​និស្សិតនៃសាកលវិទ្យាល័យស្វាយរៀង និងមន្រ្តី​នៃមន្ទីរបរិស្ថានខេត្ត សរុប១៣៧នាក់ ក្នុងនោះស្រ្តី៧៦នាក់ បានទទួល​ការបណ្តុះបណ្តាល​ស្តី​ការប្រែប្រួល​អាកាសធាតុ រយៈពេល២ថ្ងៃ នាថ្ងៃទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យស្វាយរៀង ដើម្បី​ទទួលបាន​ចំណេះដឹងថ្មីៗអំពីការ​មូលហេតុ​និងផល​ប៉ះពាល់​នៃការ​ប្រែប្រួល​អាកាស​ធាតុ ការឆ្លើយតបរបស់រដ្ឋាភិបាល​នៅថ្នាក់ជាតិ​និងអន្តរជាតិ ព្រមទាំងវិធីសាស្រ្ត​នានាក្នុងការបន្ស៊ាំ និងកាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់នៅថ្នាក់សហគមន៍។ សិក្ខា​សាលា​បណ្តុះ​បណ្តាល​នេះ ប្រព្រឹត្តិ​ទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព និង​លោក ឡឹក វីរៈ សាកល​វិទ្យា​ធិការរង សាកលវិទ្យាល័យ​ស្វាយរៀង ដែលរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​(CCCA)។

ថ្លែងនៅក្នុង​ពិធីបើកសិក្ខាសាលា ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បានមានប្រសាសន៍អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ​ចំពោះប្រទេស​កម្ពុជាថា “សម្រាប់ឆ្នាំ២០១៥ និង ៥ខែដើមឆ្នាំ​២០១៦ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ បានទទួល​រងនូវ​ឥទ្ធិពលអាកាសធាតុមិនប្រក្រតី ដែលហៅថា ឡានីញ៉ា ដែលនាំឱ្យមានគ្រោះរាំងស្ងួត និងកំណើនកម្តៅ។ កត្តាទាំងនេះបានគំរាម កំហែង​ដល់​សុខភាពមនុស្ស សត្វ រុក្ខជាតិ ជាពិសេសគឺសេដ្ឋកិច្ចជាតិទាំងមូល។” ឯកឧត្តម​អគ្គលេខាធិការ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់​រដ្ឋាភិបាល​​ទាំងនៅថ្នាក់ជាតិ ជាពិសេសថ្នាក់អន្តរជាតិដែលគណៈប្រតិភូ កម្ពុជាកំពុងចូលរួមនៅក្នុង​ប្រជុំលើកទី២៣ នៃអនុសញ្ញា​ក្របខណ្ឌ​សហ​ប្រជាជាតិ​ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងបោន ប្រទេសអាឡឺម៉ង់ ក៏ដូចជាខិតខំកៀរគរធនធានហិរញ្ញវត្ថុ និង​បច្ចេកវិទ្យាពីអន្តរជាតិ​សម្រាប់ប្រទេសទេសយើង។

លោក ឡឹក វីរៈ សាកលវិទ្យាធិការង សាកលវិទ្យាល័យស្វាយរៀង បានស្វាគមន៍ ចំពោះវគ្គបណ្តុះបណ្តាល​បង្កើនចំណេះដឹង​ផ្នែកប្រែប្រួល​អាកាសធាតុ ដែលជា​កត្តាកំពុងគំរាមកំហែងខ្លាំង​ចំពោះ​ប្រទេសកម្ពុជា ហើយ​ក៏ជាមុខវិជ្ជាសំខាន់​ដែលពាក់ព័ន្ធនៅក្នុង​កម្មវិធីសិក្សារបស់​សាកលវិទ្យាល័យ។ លោកសាកលវិទ្យាធិការង បាន​ស្នើឱ្យ​និស្សិតទាំងអស់​ព្យាយាមស្វែងយល់ចំណេះដឹងទាំងនេះ​ពីអ្នកជំនាញ​ប្រែប្រួល​អាកាសធាតុ។

ចំណេះដឹងសំខាន់ៗស្តីពីការ​ប្រែប្រួលអាកាសធាតុ បាន​ផ្តោត​​ទៅ​លើ ១) មូលហេតុ និង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ២) ការឆ្លើយតបរបស់​ថ្នាក់​ជាតិ និង​អន្តរជាតិ​​ ៣) ជម្រើស​បន្សុំា​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ៤) ជម្រើស​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់​ ​៥)​ វិធីសាស្រ្ត​គណនា​ដាន​កាបូន ៦) ហិរញ្ញវត្ថុអាកាសធាតុ និង​៧)​ ការគ្រប់គ្រងចំណេះដឹងប្រែប្រួលអាកាសធាតុ ដែល​បង្ហាញ​ដោយ​មន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុ​កម្ពុជា(CCCA)។

Trainig at SRU 1

 

Trainig at SRU 2

 

Trainig at SRU 3

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance