ថ្នាក់ដឹកនាំវ័យក្មេង និងយុវជនរាជធានីភ្នំពេញ ទទួលចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ

5R2A3392 1

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហ្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំ​ចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ អគ្គលេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយ​សាលា​រាជធានី​ភ្នំពេញ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការ​ប្រែប្រួល​អាកាសធាតុសម្រាប់​ថ្នាក់ដឹកនាំវ័យ​ក្មេង​និង​យុវជន​រាជធានី​ភ្នំពេញ​ដែលអញ្ជើញមក​ពី​មន្ទីរវិស័យពាក់ព័ន្ធ និងគ្រឹះស្ថាន​អប់រំ/សិក្សា​នៅក្នុង​រាជធានីភ្នំពេញ សរុបប្រមាណ​១៣៤នាក់ ក្នុងនោះស្រ្តី៣០នាក់ ដើម្បី​បង្កើន​ចំណេះដឹងថ្មីៗអំពីមូលហេតុនិងផលប៉ះពាល់នៃការ​ប្រែប្រួល​អាកាសធាតុ ការឆ្លើយតបរបស់រដ្ឋាភិបាល​នៅថ្នាក់ជាតិ​និងអន្តរជាតិ ព្រម​ទាំងវិធីសាស្រ្ត​នានាដែលរាជធានីភ្នំពេញ​អាចចាត់វិធានការបន្ស៊ាំ និងកាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តិ​ទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខា​ធិការក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាល​រាជធានីភ្នំពេញ ដែលរៀបចំដោយ​នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​(CCCA) នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

ថ្លែងនៅក្នុង​ពិធីបើកសិក្ខាសាលា ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បានមានប្រសាសន៍អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ​ចំពោះប្រទេស​កម្ពុជាថា “សម្រាប់ឆ្នាំ២០១៥ និង ៥ខែដើមឆ្នាំ​២០១៦ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ បានទទួលរង​នូវឥទ្ធិពលអាកាសធាតុមិនប្រក្រតី ដែលហៅថា ឡានីញ៉ា ដែលនាំឱ្យមានគ្រោះរាំងស្ងួត និងកំណើនកម្តៅ។ កត្តាទាំងនេះបានគំរាម កំហែង​ដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ ជាពិសេសគឺសេដ្ឋកិច្ចជាតិទាំងមូល។” ឯកឧត្តម​អគ្គលេខាធិការ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់​រដ្ឋាភិបាល​​ទាំងនៅថ្នាក់ជាតិ ជាពិសេសថ្នាក់អន្តរជាតិដែលគណៈប្រតិភូ កម្ពុជាបានចូលរួមនៅក្នុង​ប្រជុំលើកទី២៣ នៃអនុសញ្ញាក្របខណ្ឌ​សហ​ប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងបោន ប្រទេសអាឡឺម៉ង់ ក៏ដូចជាខិតខំកៀរគរធនធានហិរញ្ញវត្ថុ និង​បច្ចេកវិទ្យាពីអន្តរជាតិ​សម្រាប់ប្រទេសរបស់យើង។

​ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាល​រាជធានីភ្នំពេញ បានស្វាគមន៍ ចំពោះវគ្គបណ្តុះបណ្តាល​បង្កើនចំណេះដឹង​ផ្នែកប្រែប្រួល​អាកាស​ធាតុ ដែលជា​កត្តាកំពុងគំរាមកំហែងខ្លាំង​ចំពោះ​ប្រទេសកម្ពុជា ហើយ​គឺជាភារកិច្ច​អន្តរវិស័យមួយ​​របស់​សាលា​រាជធានីភ្នំពេញដែរ។ ក្នុងនាម​គណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម​ស្នើឱ្យ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ធ្វើការបញ្ជ្រាបគម្រោង​ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន ហើយយុវជនទាំងអស់​គួរព្យាយាមស្វែងយល់ពីសកម្មភាពងាយៗប្រចាំថ្ងៃ​ដែលអាចបន្ស៊ាំ​ខ្លួននិងកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិកពី​អ្នកជំនាញប្រែប្រួលអាកាសធាតុ ដើម្បី​ប្រទេសរបស់យើង ក៏ដូចជាដើម្បី​ពិភពលោក​របស់​យើង។

ចំណេះដឹងសំខាន់ៗស្តីពីការ​ប្រែប្រួលអាកាសធាតុ បាន​ផ្តោត​​ទៅ​លើ ១) មូលហេតុ និង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ២) វិធានការឆ្លើយតបរបស់​ថ្នាក់​ជាតិ និង​អន្តរជាតិ​​ ៣) ការគ្រប់គ្រងសំណល់រឹង-សំរាម​នៅ​រាជធានីភ្នំពេញ ៤) ជម្រើស​បន្សុំា​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ៥) ជម្រើស​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់​ ​៦)​ ការធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យដឹកជញ្ជូន​នៅថ្នាក់ជាតិ​និង​អន្តរជាតិ និង ៧) ការចូលរួមចំណែក​របស់កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​UNFCCC។ បទបង្ហាញគន្លឹះទាំងនេះ បង្ហាញ​ដោយ​មន្រ្តី​ជំនាញ​នៃសាលា​រាជធានីភ្នំពេញ ក្រសួងសាធារណការនិង​ដឹកជញ្ជូន ​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុ​កម្ពុជា(CCCA)។

IMG 9964 1

5R2A3358 1

5R2A3423 1

5R2A3479 1

5R2A3491 1

 

 

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the National Council for Sustainable Development and support by these partners

Cambodia Climate Change Alliance