មន្តី្រ​អនុវត្ត​គម្រោង និង​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ចែករំលែកបទពិសោធន៍​និងវិធីសាស្រ្តពង្រីក​វិសាលភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ

IMG 0795 1ខេត្តបាត់ដំបង៖តំណាងក្រសួងស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលចំនួន​២២​គម្រោង​ដែលកំពុងធ្វើការលើផ្នែក​បន្ស៊ាំ កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយ​ភាព​ងាយ​រងគ្រោះរបស់ប្រជាជន ក្រុមការងារ​បច្ចេកទេស​ប្រែប្រួលអាកាសធាតុ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍សរុបចំនួន៩៥នាក់ ក្នុងនោះស្រ្តី២៨នាក់ បាន​ចូលរួមនៅក្នុង ​“សិក្ខា​សាលា​ចែក​រំលែកបទពិសោធន៍ស្តីពីគម្រោង​ប្រែប្រួលអាកាសធាតុ” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី​២០​ដល់​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅសណ្ឋាគារ​ខេមរាបាត់ដំបង ដើម្បីពិនិត្យ​មើល​វឌ្ឍនភាព​នៃការអនុវត្ត​គម្រោងដែលទទួលមូលនិធិពីកម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) សំដៅស្វែង​រកតម្រូវ​ការ​ចាំបាច់​ក្នុងការ​បង្កើនប្រសិទ្ធភាពនៃការអនុវត្ត​គម្រោង​ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​ទាំង​នៅថ្នាក់ជាតិ​និង​សហគមន៍នៅដំណាក់កាលចុងក្រោយនៃការ​អនុវត្ត​គម្រោង។

ថ្លែងក្នុង​ពិធីបើកសិក្ខាសាលា លោក ស៊ុំ ធី ប្រធាននាយកដ្ឋាន​ប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានគ្រប់គ្រង​​កម្មវិធីCCCAបាន​វាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់​គម្រោង​ទាំង២២​ដែលបានកំពុងអនុវត្ត ដើម្បីបង្កើនសមត្ថភាពមន្ត្រី ក៏ដូចជាស្ថាប័ន ​ផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជននៅមូលដ្ឋាន ជាពិសេសគឺការ​ចងក្រងនូវមេរៀនបទពិសោធន៍ជាច្រើនទាំងការរៀបចំគោលនយោបាយ ការសិក្សាស្រាវជ្រាវ និង​ការងារអនុវត្តសាកល្បង។

លោក​ ជូលៀន ឆេវីឡាដ មន្រ្តី​ត្រួតពិនិត្យមូលនិធិគម្រោងប្រែប្រួលអាកាសធាតុ និង​ជាតំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបញ្ជាក់ថាក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​១៤បានទទួលមូលនិធិ​ជំនួយ​ឥតសំណង​ពីកម្មវិធី​CCCA សម្រាប់​អនុវត្ត​សកម្មភាព​អាទិភាពដែលមានក្នុង​ផែនការ​សកម្មភាពឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ​តាមវិស័យរបស់ខ្លួន ក្នុងនោះគម្រោង​ចំនួន៨ បានចាប់ផ្តើមអនុវត្ត​នៅ​ឆ្នាំ​២០១៥ ចំណែកចំនួន​៦ទៀតនៅឆ្នាំ​២០១៧។ ក្រៅពីនេះ គម្រោងស្ថាប័នរដ្ឋ និង​អង្គការមិនមែនរដ្ឋាភិបាលចំនួន​៨ ក៏បានទទួលមូលនិធិ​លើផ្នែកស្រាវជ្រាវ​និង​ច្នៃប្រឌិត​ដោយផ្តោត​លើអាទិភាព​ប្រែប្រួល​អាកាសធាតុនៅឆ្នាំ​២០១៦ ផងដែរ។ លោកជូលៀន ក៏បានកត់សម្គាល់ថា ឆ្នាំ​២០១៨ និង​២០១៩ គឺជារយៈពេលសំខាន់មួយដែលយើង​ត្រូវធានាថា​បទពិសោធន៍​ដែលទទួលបាន​ នឹង​ត្រូវ​ធ្វើសមាហរណកម្ម​ទៅក្នុង​យុទ្ធសាស្រ្ត​និងថវិកា​ថ្មី​របស់រដ្ឋាភិបាលសម្រាប់៥​ឆ្នាំ​ទៅមុខ ហើយលោកបានស្នើឱ្យសិក្ខាកាមទាំងអស់ធ្វើការ​ពិចារណាទៅលើ​អភិក្រមផ្អែកលើទីផ្សារដើម្បី​និរន្តរភាពសកម្មភាពស្របតាមបរិបទនិងពេលវេលា។

អ្នកអនុវត្ត​គម្រោងនិងមន្រ្តីរៀបចំផែនការ​ បានរួមគ្នា​​ពិភាក្សា​ទៅលើទិដ្ឋភាពសំខាន់ៗចំនួន​៣ រួមមាន ១) បទពិសោធន៍ល្អៗដែលអនុវត្តកន្លងមក បញ្ហាប្រឈម និង​វិធីដោះស្រាយបញ្ហាប្រឈមទាំងនោះ ២) យុទ្ធសាស្រ្ត​ធានានិរន្តរភាពគម្រោង ផែនការ​ពង្រីកវិសាលភាព និង​៣) ការគ្រប់គ្រងរដ្ឋបាល​និងហិរញ្ញវត្ថុ​គម្រោង។ សិក្ខាសាលានេះ រៀបចំដោយនាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុនៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាពដោយ​មាន​ការ​គាំទ្រ​ពី​កម្មវិធី​CCCA។

អនុសាសន៍នានា​ដែលទទួលបានពីសិក្ខាសាលានេះ នឹងជួយតម្រង់ទិស​ដល់កិច្ច​គាំទ្រ​របស់​កម្មវិធីCCCAសម្រាប់ឆ្នាំ​បន្ទាប់ទៀត។

 

IMG 0773 1

IMG 0830 1

IMG 0856 1

IMG 0846 1

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the National Council for Sustainable Development and support by these partners

Cambodia Climate Change Alliance