ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​គឺជា​កត្តាចម្បង​មួយជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព

IMG 2906 2

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) នាព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បានចាត់ទុកថា ​ការលើកកម្ពស់ប្រសិទ្ធភាព​ថាមពល គឺជាកត្តាចម្បងមួយដែលអាច​​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព និងបញ្ចេញកាបូនក្នុងកម្រិតទាបនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី​បានថ្លែងដូចនេះ នៅក្នុង​ពិធីបើក «សន្និសីទស្តីពីការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា៖ ជំហាន​គន្លឹះឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចដោយចីរភាព» នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ រាជធានីភ្នំពេញ ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយរដ្ឋាភិបាលស៊ុយអែត និង​កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ​កម្ពុជា (CCCA)។

ថ្លែងក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានក.ជ.អ.ច. បានស្នើបង្កើនការ​អប់រំផ្សព្វផ្សាយទៅកាន់អ្នក​ប្រើ​ប្រាស់​ថាមពលទាំងអស់ ទាំងនៅកម្រិតបុគ្គល គ្រួសារ សហគ្រាស សហគមន៍ និងសង្គមជាតិទាំងមូលក្នុងន័យផ្លាស់ប្តូរឥរិយាបថឱ្យងាកមកយកចិត្តទុកដាក់លើការលើកកម្ពស់ប្រសិទ្ធភាពថាមពលដែលនឹងធ្វើឱ្យពួកគាត់អាចកាត់បន្ថយចំណាយ និងបង្កើន​អត្ថប្រយោជន៍​បានច្រើនជាងមុន។

ឯកឧត្តមរដ្ឋមន្រ្តី​បានបញ្ជាក់ថា ការបង្កើនប្រសិទ្ធភាព​ថាមពល​មិនមែនមានន័យថាត្រូវកាត់បន្ថយសកម្មភាពអភិវឌ្ឍន៍ បន្ថយល្បឿននៃកំណើនសេដ្ឋកិច្ច ឬកាត់បន្ថយ​គុណភាពជីវិតរបស់​ប្រជាពលរដ្ឋ​ឡើយ។ ផ្ទុយទៅវិញវាជាកត្តាដ៏ចាំបាច់ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព ដែលជាមាគ៌ា «ឈ្នះ-ឈ្នះ» សម្រាប់​យើង​ទាំងអស់​គ្នា៖ឈ្នះសម្រាប់អ្នកប្រើប្រាស់ ឈ្នះសម្រាប់​ធុរកិច្ចនិងអ្នកវិនិយោគ  ឈ្នះ​សម្រាប់បរិស្ថាន ឈ្នះសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងឈ្នះសម្រាប់សន្តិសុខថាមពល។

ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្រ្កេន ក៏បានឱ្យដឹងថាប្រសិទ្ធភាពថាមពល គឺមានសារសំខាន់ណាស់សម្រាប់ឆ្លើយតបនឹងទិសដៅ​របស់កម្ពុជា​ដើម្បី​សម្រេចបានកំណើនប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលស៊ុយអែត ក្នុងកំលុង​៣០ឆ្នាំចុងក្រោយនេះ បានធ្វើការកែលម្អយ៉ាងខ្លាំង​ទាំង​ការលើកកម្ពស់​ថាមពលកកើតឡើងវិញ និង​កែលម្អប្រសិទ្ធភាពថាមពល ក្នុងខណៈដែលត្រូវ​សម្រេចឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច។


លោក នីក ប៊ែរេសហ្វត នាយកប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានគូសបញ្ជាក់ពីកិច្ច​គាំទ្ររបស់UNDPចំពោះរាជរដ្ឋាភិបាល ថាUNDPកន្លងមកបានធ្វើការជាមួយ​ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាំងពីឆ្នាំ២០១២ ក្រោមគម្រោងឈ្មោះ ថាមពលចីរភាពសម្រាប់ទាំងអស់គ្នា (Sustainable Energy for ALL: SE4ALL) ដើម្បីគាំទ្រអាទិភាពរបស់​រាជរដ្ឋាភិបាល​ទៅលើការ​​ទទួលបានថាមពល ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ហើយបច្ចុបន្បន្នក៏កំពុងធ្វើការជាមួយក.ជ.អ.ច. ដើម្បីគាំទ្រ​វិស័យថាមពលនិងឧស្សាហកម្ម​ក្នុងការលើកកម្ពស់វិធានការ​ថាមពលឆ្លើយតបនឹងអាកាសធាតុដោយរួមបញ្ចូលទាំង​ថាមពលពន្លឺព្រះអាទិត្យ។

សិក្ខាកាមសរុបប្រមាណ​១៥២នាក់ ក្នុងនោះស្រ្តី៣៦នាក់ ជាវាគ្មិនជាតិ​ និងអន្តរជាតិ និងតំណាងក្រសួងស្ថានប័នរដ្ឋ ស្ថាប័នសិក្សា ស្រាវជ្រាវ វិស័យឯកជន សង្គមស៊ីវិល បានពិភាក្សា​អំពី​ការអនុវត្តល្អៗ និងឧបករណ៍នានាដែលជំរុញគំនិតផ្តួចផ្តើមនាំឱ្យមានប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា និងបង្កើនល្បឿននៃការផ្លាស់ប្តូររបស់កម្ពុជាទៅរកគម្រូនៃការអភិវឌ្ឍនានាសម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕

IMG 2915 2

photo 2018 10 22 14 42 11

photo 2018 10 22 14 42 28

photo 2018 10 22 14 41 59

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the National Council for Sustainable Development and support by these partners

Cambodia Climate Change Alliance