MANDATE

KINGDOM OF CAMBODIA

Nation - Religion - King

 

Council of Ministers - Ministry of Environment

Establishment No. 195

Phnom Penh, 23 June 2003

 

DECLARATION on

THE ESTABLISHMENT OF A CLIMATE CHANGE OFFICE THE MINISTER OF ENVIRONMENT  

 

Having seen the Constitution of the Kingdom of Cambodia. Having seen the Royal Decree No. នស-រកត-1198-72 dated 30 November 1998 on the Appointment of the Royal Government of Cambodia.

Having seen the Royal Krom No. នស-រកម-1296-36 dated 24 December 1996 promulgating the Law on Environmental Pretection and Natuaral Resource Management.

Having seen the Royal Krom No. នស-រកម-0196-21 dated 24 January 1996 on the Establishment of the Ministry of Environment.

Having seen Sub-decree No. 57 អនក្រស-បក dated 25 September 1997 on the Organization and Functions of the Ministry of Environment.

Having seen the Royal Krom No. នស-រកម-1296-35 dated 24 December 1996 promulgating the Law on the Retification of the United Nations Framework Convention on Climate Change.

Having seen the Letter of the Council of Ministers No. 967 សជណទស dated 28 June 2002 on the Royal Government Decision to Accede to the Kyoto Protocol of the United Nations Framework Convention on Climate Change.

Recognizing the urgent needs of the Ministry of Environment DECIDES:

-Article 1: Establish a Climate Change Office within the Department of Planning and Legal Affairs.

-Article 2: The Climate Change Office carries out the following tasks:

    • Undertake all the technical activities related to the  implementation of the United Nations Framework Convention on Climate Change (UNFCCC) and other climate change-related tasks assigned by the Ministry of Environment;
    • Provide information and advice to the Royal Government in preparation of its positions for international negotiations and in establishment of national policies, legal instrument and plans in the field of climate change;
    • Identify and assess new technologies, which are appropriate for Cambodia to adapt to the adverse effects of climate change or to mitigate the greenhouse gas emissions in the country;
    • Organize training courses, workshops, seminars and meetings related to climate change;
    • Liaise with relevant national and international agencies;
    • Promote research activities and human capacity building in the field of climate change in Cambodia;
    • Develop new climate change-related project proposals for submitting to donor agencies;
    • Prepare progress reports to be submitted to the Ministry of Environment and other relevant agencies;
    • Promote public awareness & education on climate change;
    • Compile, manage and periodically update a database relating to the implementation of the UNFCCC in Cambodia;
    • Act as the secretariat of the UNFCCC, the Kyoto Protocol and the Clean Development Mechanism (CDM) Focal Points for Cambodia;
    • and Enhance cooperation with relevant governmental agencies, national and international organizations, non-governmental organizations, and local communities to promote the implementation of the national climate change policies.

-Article 3: The Climate Change Office is led by a chief who is responsible for overall management and is supported by one or more vice-chiefs, as required.

-Article 4: The Climate Change Office is authorized to establish a number of administrative and technical units upon the needs.

-Article 5: Any previsions that are country to this Declaration shall be considered null.

-Article 6: The General Director of the Technical General Directorate, the General Director of the General Directorate of Administration and Finance, the Department of Planning and Legal Affairs, and other relevant Departments shall effectively implement this Declaration from the date of this signature. Minister of Environment CC: - The Council of Ministers - Ministry of Economy and Finance - State Secretariat of Public Functions.

 

ប្រវត្តិ​នាយកដ្ឋាន

កម្ពុជា ​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) នៅ​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៩៥។ អនុសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​សម្រាប់​កម្ពុជា នៅ​ថ្ងៃទី១៧ខែមីនា​ឆ្នាំ១៩៩៦។

កម្ពុជា ​បានចាប់ផ្តើម​អនុវត្ត​គម្រោង​ប្រែប្រួល​អាកាសធាតុ​លើកដំបូង​ឈ្មោះថា “កសាង​សមត្ថភាព​កម្ពុជា​ដើម្បី​រៀបចំ​របាយការណ៍​ជាតិ​លើក​ទី១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ” ក្នុង​ឆ្នាំ១៩៩៩។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ក្រោម​ការគាំទ្រ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​មូលនិធិ​បរិស្ថាន​ពិភពលោក (GEF)។

គម្រោង​នេះ​មាន​រយៈពេល​បី​ឆ្នាំ ដែលមាន​គោលបំណង​រៀបចំ​របាយការណ៍​ជាតិ​លើក​ទី១របស់​កម្ពុជា ផ្ញើ​ទៅកាន់​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ គម្រោង​នេះ ត្រូវបាន​ចាត់ទុកជា​ជំហាន​ទីមួយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ជាក់ស្តែង​នូវ​អនុសញ្ញា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។ គម្រោង​នេះ​បាន​ជួយ​ប្រទេស​ក្នុង​ការកសាង​សមត្ថភាព​បច្ចេកទេស និង​ផ្នែក​ស្ថាប័ន​ប្រែប្រួល​អាកាសធាតុ ​និង​បាន​ជួយ​លើកកម្ពស់​ចំណេះដឹង​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ស្ថាប័ន និង​បុគ្គល ចាប់ពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ដឹកនាំ​នយោបាយ​ជាន់ខ្ពស់។

គម្រោង​នេះ​បាន​បន្ត​ក្នុងដំណាក់កាល​ទី២ រយៈពេល ១ឆ្នាំ​ ក្នុង​ឆ្នាំ២០០២។ ដំណាក់កាល​នេះ បាន​ជួយ​ឱ្យ​ប្រទេស​អាច​បន្ត និង​ពង្រឹងសមត្ថភាព​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្តោតលើ​ការកែលម្អ​សកម្មភាព​នានា​ ដែល​ទាក់ទង​នឹង​កែលំអ​ទិន្នន័យ និង​មេគុណ​បញ្ចេញ​ឧស្ម័ន​ពី​ការប្រែប្រួល​ការប្រើប្រាស់​ដី និង​វិស័យ​ព្រៃឈើ និង​កសិកម្ម។ សកម្មភាព​ទាំងនេះ ត្រូវបាន​ជ្រើសរើស​មក​អនុវត្ត ដោយសារ​ភាពចាំបាច់​នៃ​វិស័យ​ទាំងនេះ​ក្នុង​បរិបទ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការបញ្ចេញ/ការ​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ខែសីហា ឆ្នាំ២០០២ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ដើរតួនាទី​ជា​ជន​បង្គោល​ថ្នាក់ជាតិ​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ការប្រែប្រួល​អាកាសធាតុ។ នៅ​ប្រទេស​កម្ពុជា​មានតែ​អនុសញ្ញា​បរិស្ថាន​អន្តរជាតិ​នេះ​តែមួយគត់ ដែលមាន​ជន​បង្គោល​ថ្នាក់​រដ្ឋមន្ត្រី ដែល​បានបញ្ជាក់​ពី​ការទទួលស្គាល់​នូវ​ភាពចាំបាច់ និង​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ខែមិថុនា ឆ្នាំ២០០៣ ក្រសួងបរិស្ថាន​បាន​បង្កើត​ការិយាល័យ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCO) ដោយ​ប្រកា​សលេខ ១៩៥ ចុះ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣។ ការិយាល័យ​នេះ ទទួលខុសត្រូវ​រាល់​សកម្ម​ភាពទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ។

ខែធ្នូ​ ឆ្នាំ២០០២ ក្រសួងបរិស្ថាន និង មជ្ឈមណ្ឌល​របស់​កម្ម​វិធី​បរិស្ថាន​សហប្រជាជាតិ   (UNEP Risoe) ស្តីពី​ថាមពល​អាកាសធាតុ​ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ជំហាន​ទី១ “ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​យន្តការ​អភិវឌ្ឍន៍​ស្អាត (CD4CDM)” ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ខែមេសា ឆ្នាំ២០០៣។ គម្រោង​នេះ បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ក្រសួងការបរទេស​ប្រទេស​ហូ​ឡង់​ តាមរយៈ​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ (UNEP)។

បន្ទាប់មក​ការិយាល័យ​បានចាប់ផ្តើម​អនុវត្ត​គម្រោង CD4CDM ដំណាក់កាល​ទី២ ក្នុង​ខែកក្កដា ឆ្នាំ២០០៣ រហូត​ ខែធ្នូ  ឆ្នាំ២០០៥។ គោលបំណង​រួម​នៃ​កម្មវិធី​នេះ ​គឺ​ដើម្បី​បង្កើន​ការយល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ និង​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន ធនធានមនុស្ស​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ ដើម្បី​ចូលរួម​ពេញលេញ​ក្នុង​ដៃគូ​ស្មើភាព​ជាមួយនឹង​បណ្តា​ប្រទេស​អភិវឌ្ឍ​ ក្នុងការ​បង្កើត និង​អនុវត្ត​យន្តការ​អភិវឌ្ឍន៍​ស្អាត (CDM)។ កម្មវិធី​នេះ ត្រូវបាន​អនុវត្ត​ដោយ​អង្គការ URC សម្រាប់​UNEP ដែលជា​ការទទួលខុសត្រូវ​សម្រាប់​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ។ សម្រាប់​កម្ពុជា គម្រោង​នេះ​មាន​គោលបំណង​ចំនួន ៥៖

គោលបំណង​ទី១៖ បង្កើត​នីតិវិធី និង​រចនាសម្ព័ន្ធ​សម្រាប់​អនុវត្ត​គម្រោង​ឱ្យ​ទទួលបាន​ជោគជ័យ។

គោលបំណង​ទី២៖ រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ ​និង​លើកកម្ពស់​ការយល់ដឹង​អត្ថប្រយោជន៍​នៃ​អនុវត្ត​យន្តការ​អភិវឌ្ឍន៍​ស្អាត​សម្រាប់​អ្នកពាក់ព័ន្ធ​ និង​ជំរុញ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ឱ្យ​ចូលរួម​អនុវត្ត។

គោលបំណង​ទី៣៖ ជួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​យន្តការ​អភិវឌ្ឍន៍​ស្អាត។

គោលបំណង​ទី៤៖ សម្របសម្រួល​ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​វិស័យ​សាធារណៈ​ និង​ឯកជន ដើម្បី​រៀបចំ​ និង​ធានា​ដល់​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង CDM ទៅតាម​ស្ថានភាព​ជាក់ស្តែង។

គោលបំណង​ទី៥៖ បង្កើត​បណ្តាញ​គម្រោង​ដែលមាន​អនុវត្ត​ជា​គម្រោង​CDM។

ខែសីហា ​ឆ្នាំ២០០៣ ការិយាល័យ​បានចាប់ផ្តើម​អនុវត្ត​គម្រោង​ថ្មី​មួយ ឈ្មោះថា “កម្មវិធី​សកម្មភាព​ជាតិ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ” (NAPA) ដោយមាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី GEF តាមរយៈ UNDP។ គម្រោង​នេះ មាន​គោលបំណង​រៀបចំ​ផែនការ​សកម្មភាព​ជាក់ស្តែង​របស់​ប្រទេស​ក្នុងការ​ដោះស្រាយ​តម្រូវការ​បន្ទាន់ និងភ្លាមៗ និង​កង្វល់​នានា​របស់​ប្រទេស​ដើម្បី​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ។

ខែតុលា​ ឆ្នាំ២០០៣ វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សាកល (IGES) នៃ​ប្រទេស​ជប៉ុន បានចាប់ផ្តើម​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​CDM សម្រាប់​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី រួមទាំង​កម្ពុជា “ការពង្រឹង​សមត្ថភាព​ចម្រុះ​សម្រាប់​យន្តការ​អភិវឌ្ឍន៍​ស្អាត(ICS-CDM)”។ គោលដៅ​របស់​គម្រោង​ ICS-CDM គឺ​ដើម្បីឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​និង​វិនិយោគិន​ពី​ប្រទេស​ជប៉ុន អាច​ចូលរួម​ពេញលេញ​ក្នុង​អនុវត្ត​គម្រោង​ CDM ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​ម្ចាស់​គម្រោង​ ដោយ​ចីរភាព។ គម្រោង​ ICS-CDM ទទួល​ការឧបត្ថម្ភ​ពី​ក្រសួងបរិស្ថាន​ នៃ​ប្រទេស​ជប៉ុន (MoE-ជប៉ុន ) ។

 

សេចក្តីជូនដំណឹងផ្លូវការ

  1. នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន ដែល​នាទី​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ សូម​ស្វាគមន៍​ចំពោះ​ការចូល​ទស្សនា​គេហទំព័រ​នេះ។ គេហទំព័រ​នេះ នឹង​ផ្តល់ព័ត៌មាន​អំពី​សកម្មភាព​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។ ព័ត៌មាន​ដែលមាន​នៅក្នុង​គេហទំព័រ​នេះ សម្រាប់​គោលបំណង​ទូទៅ​តែប៉ុណ្ណោះ។
  2. នៅ​ខណៈពេលដែល​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន ព្យាយាម​ធ្វើ​បច្ចុប្បន្នភាព និង​កែ​សម្រួ​ល​ព័ត៌មាន​ជាប្រចាំ នាយកដ្ឋាន​នឹងមិន​ទទួលខុសត្រូវ ឬ​ធានា​ចំពោះ​ភាព​ពេញលេញ ភាពត្រឹមត្រូវ កម្រិត​ទុកចិត្ត ភាពសមស្រប ឬ​ភាព​អាច​រកបាន​នៃ​ព័ត៌មាន​ដែលមាន​នៅក្នុង​គេហទំព័រ​នេះឡើយ។
  3. គេហទំព័រ​នេះ អាច​ភ្ជាប់​ទៅនឹង​គេហទំព័រ​ដទៃទៀត ដែល​មិន​ស្ថិតក្រោម​ការគ្រប់​គ្រង​របស់​​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​ឡើយ ហេតុនេះ យើងខ្ញុំ​មិនមាន​ការទទួលខុសត្រូវ​ចំពោះ​ខ្លឹមសារ​នៃ​គេហទំព័រ​ទាំងនោះ​ឡើយ។ ការបញ្ចូល​តំណ​ភ្ជាប់​ទៅនឹង​គេហទំព័រ​ដទៃទៀត មិន​ទាក់ទង​នឹង​អនុសាសន៍​របស់​នាយក​ដ្ឋា​ន​ឡើយ។

ការបញ្ជា​ក់លើ​ការផលិត​ឡើងវិញ​នូវ​ឯកសារ​ដែលមាន​ស​ម្រា​ប់​សេវាសាធារណៈ៖

  1. នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន អនុញ្ញាត​ឱ្យមាន​ការផលិត​ឡើងវិញ​នូវ​ឯកសារ​ដែល​មាននៅ​ក្នុង​គេហទំព័រ​នេះ ដរាបណា​ប្រភពដើម​ត្រូវបាន​ដកស្រង់ និង​ថ្លែងអំណរគុណ​ត្រឹមត្រូវ ហើយ​ឯកសារ​ទាំងនោះ​ត្រូវ​បម្រើជា​សេវា​សាធារណៈ និង​មិន​យកប្រាក់​ចំណេញ។
  2. នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុងការ​កែសម្រួល​ខ្លឹមសារ បទ​បង្ហាញ និង​រចនាសម្ព័ន្ធ​នៃ​គេហទំព័រ​នេះ ដោយ​មិនចាំបាច់​ជូនដំណឹង​ជាមុន។

 

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ