ចក្ខុ​វិស័យ​នៃ​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា

IMG 3405 1

ភ្នំពេញ ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ - ការ​ប្រែប្រួល​អាកាសធាតុ ត្រូវ​បាន​លើក​មកពិភាក្សា​នៅ​ក្នុង​សិក្ខា​សាលា​​ស្រប​គ្នា​ទី​៣ ស្តីពី​ បរិស្ថាន​ក្នុង​បរិបទ​នៃ​ការ​អភិ​វឌ្ឍ​​ដោយ​ចីរភាព ដែល​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន​ក្នុង​ពិធីសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០១៤ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០​១៥។​

សិក្ខា​សាលា​ស្រប​គ្នានេះ ​ប្រធានបទរងទី២ ស្តីពី ការ​ឆ្លើយ​តប​នឹងការ​ប្រែប្រួល​អាកាស​ធាតុ ត្រូវ​បាន​យក​មកយក​មក​ពិភាក្សា​​ដោយ​​ផ្តោត​ទៅលើ បរិបទ​ទូទៅ និងការ​ចូលរួម​របស់​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹងការ​ប្រែប្រួលអាកាស​ធាតុ; បច្ចុប្បន្ន​ភាព​នៃការ​អនុវត្ត​ផែនការយុទ្ធសាស្ត្រ​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា; បច្ចុប្បន្នភាព និង​ទិសដៅ​នៃការ​រៀបចំ​ក្រប​ខ័ណ្ឌ​ហិរញ្ញប្ប​ទាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ការ​លើកស្ទួយ​ជីវភាព​សហគមន៍​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និងការ​ចូលរួម​របស់​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ក្នុងការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាស​ធាតុ។

អនុសាសន៍​សំខាន់ៗដែល​ទទួល​បាន​ពី​តំណាង​អង្គការ​ពាក់ព័ន្ធ​នៅ​ក្នុង​សិក្ខាសាលា​ស្រប​គ្នា​នេះ​ រួមមាន៖

១) ជំរុញការ​កសាង​ស្ថាប័ន ពង្រឹង​សមត្ថភាព​បច្ចេក​ទេស កៀរគរ​ធនធាន​ហិរញ្ញ​វត្ថុ និង​សិក្សា​ស្រាវ​ជ្រាវ សំដៅ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​ឆ្លើយ​តប​នឹងការ​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា​ឱ្យ​បាន​ជោគ​ជ័យ។

២) ពង្លឿន​ការ​រៀបចំ​របាយ​ការណ៍ ស្តីពី ការ​ចូលរួម​ចំណែក​របស់​ភាគី​ពាក់​ព័ន្ធ​ក្រោម​អនុ​សញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​ជាតិ​​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ទៅកាន់​អគ្គលេខា​ធិការ​ដ្ឋាន​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពីការ​ប្រែ​ប្រួល​អាកាស​ធាតុ​ឱ្យ​បាន​មុន​សន្និសីទបណ្តា​ភាគី​លើកទី​២១ នៅ​ទីក្រុង​ប៉ារីស នា​ចុង​ឆ្នាំ​នេះ។

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ