សេចក្តីថ្លែងការណ៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សម្រាប់វេទិកាភាពងាយរងគ្រោះអាកាសធាតុ​ ឆ្នាំ​២០១៨

សេចក្តីថ្លែងការណ៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រាប់​វេទិកាភាពងាយរងគ្រោះអាកាសធាតុ ដែលប្រព្រឹត្ត​ទៅនៅថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅសាធារណៈរដ្ឋកោះម៉ាសែល។ សេចក្តីថ្លែងការណ៍បានបញ្ជាក់​អំពីកិច្ច​ខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលបាននិងកំពុងអនុវត្តរហូតដល់ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

 

ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

20180702 111243នៅព្រឹក​ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០១៨ ដោយមានកិច្ច​សហការ​​ពីក្រសួងបរិស្ថាន ​នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការ​ដ្ឋានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​(CCCA) ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពីធីប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ផ្លូវការនូវ «ឯកសារអប់រំ​ស្តីពីការ​ប្រែប្រួលអាកាសធាតុស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់​មធ្យម​សិក្សា​ទុតិយភូមិ» នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បីប្រកាស​និងផ្សព្វផ្សាយ​ឯកសារនេះ​ជា​​ជំនួយស្មារតីសម្រាប់លោកគ្រូ អ្នកគ្រូ និង​សិស្សា​នុសិស្ស ​ធ្វើ​​ការ​សិក្សារៀនសូត្រ ស្វែងយល់ និង​បង្រៀន​នៅតាមសាលាមធ្យមសិក្សា​ចំណេះទូទៅក្នុងក្របខណ្ឌទូទាំងប្រទេស។

អាន​បន្ត...
 

កិច្ចប្រជុំកំណត់យន្តការប្រមូលធាតុចូលផ្នែកប្រែប្រួលអាកាសធាតុតាមវិស័យសម្រាប់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ

IMG 1048 1នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នាយកដ្ឋានប្រែប្រួល​អាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការ​គាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុកម្ពុជា(Cambodia Climate Change Alliance: CCCA) បានរៀបចំកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ដែលមានសមាស​ភាពពីតំណាង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធចំនួន​១៩ ដើម្បី​កំណត់យន្តការប្រមូលធាតុ​ចូលផ្នែកប្រែប្រួល​អាកាសធាតុតាម​វិស័យ​សម្រាប់​បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ ក្រោម​អធិបតីភាព​ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

អាន​បន្ត...
 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ