ក្រុមការងារបច្ចេកទេស និងដៃគូអភិវឌ្ឍន៍ ជួបប្រជុំគ្នាលើកទី៤ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមានប្រសិទ្ធភាព

IMG 4088 1រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រុម​ការងារ​បច្ចេកទេស​ប្រែប្រួល​អាកាស​ធាតុ​ និងដៃគូអភិវឌ្ឍន៍ ដែល​កំពុង​ធ្វើការផ្នែក​ប្រែ​ប្រួល​អាកាសធាតុនៅកម្ពុជា បានជួបប្រជុំគ្នាលើកទី៤ ដើម្បី​ពិភាក្សាអំពីឱកាសនានា​សម្រាប់​កៀរគរធនធាន​ឆ្លើយ​តបនឹង​ការប្រែប្រួល​អាកាស​ធាតុ​ឱ្យមានប្រសិទ្ធភាព ដែល​ជា​យន្តការសន្ទនា​ផ្នែក​គោល​នយោបាយ​និងការ​សម្រប​សម្រួល​​រវាង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

កិច្ច​ប្រជុំបានផ្តោតទៅលើរបៀបវារៈសំខាន់​មួយចំនួន៖ លទ្ធផលនៃកិច្ចប្រជុំបណ្តាភាគីលើកទី​២៤ដែលបានប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញកាលពីខែធ្នូ ឆ្នាំ​២០១៨, ស្ថានភាព​នៃការបញ្ជ្រាប​ការ​ប្រែប្រួល​​អាកាសធាតុទៅក្នុង​ផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣, ស្ថានភាព​គម្រោងសំណើទៅមូលនិធិអាកាសធាតុ​បៃតង និងកម្មវិធី​ពាក់ព័ន្ធ​ផ្សេងៗ​រវាងក្រុម​ការងារ​បច្ចេក​ទេស​ប្រែប្រួល​អាកាសធាតុ​និងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង​នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដោយមាន​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងវិស័យឯកជន សរុបចំនួន៤៧នាក់ ក្នុងនោះស្រ្តីចំនួន៨នាក់ រៀបចំ​ដោយ​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

អង្គប្រជុំ​បានយល់ស្របថា អ្នកចូលរួមទាំងអស់នឹងស្នើឱ្យ​ផ្តល់ធាតុចូល​នៅពេលប្រទេស​កម្ពុជារៀបចំ​ផែនទី​បង្ហាញផ្លូវ​អំពី​ការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្ត​អនុសញ្ញាUNFCCC (NDC នៅក្រោម​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ) និង​នៅពេលរៀបចំដាក់បញ្ជូនឯកសារNDCបច្ចុប្បន្នភាពនៅត្រឹមឆ្នាំ២០២០។ ប្រធានអង្គប្រជុំ​ក៏បានស្នើឱ្យ​ដៃគូអភិវឌ្ឍន៍​ទាំងអស់​ធានាថា គម្រោង​ហិរញ្ញប្បទានអាកាសធាតុរបស់ខ្លួន​ត្រូវបានរាយការណ៍យ៉ាង​ត្រឹមត្រូវនៅក្នុង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ODAរបស់កម្ពុជាសម្រាប់តម្លាភាពនិងគោលបំណងនៃការមើលឃើញ។

IMG 4070 1

IMG 4067 1

IMG 4084 1

IMG 4082 1

IMG 4054 1

IMG 4066 1

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ