តួនាទី និងមុខងាររបស់នាយកដ្ឋាន

ប្រវត្តិ​របស់​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន

ការិយាល័យ​ប្រែប្រួល​អាកាសធាតុ ​ត្រូវបាន​បង្កើត​ក្នុង​ខែមិថុនា ​ឆ្នាំ២០០៣ ហើយ​បន្ទាប់មក​បាន​តំ​ឡើងជា​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​ក្នុង​ខែតុលា ឆ្នាំ២០០៩ ដោយ​ប្រកាស​របស់​រាជរដ្ឋាភិបាល។ នាយកដ្ឋាន គឺជា​សេនាធិការ​របស់​អគ្គនាយក​ដ្ឋា​ន​រដ្ឋបាល​ការពារ ​និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួងបរិស្ថាន ដោយមាន​បេសកកម្ម​រួមចំណែក​ដល់​ការអភិវឌ្ឍ​ដោយ​ចីរភាព​ក្រោម​លក្ខខណ្ឌ​ប្រែប្រួល​អាកាសធាតុ ​និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

មុខងារ​របស់​នាយដ្ឋាន​ប្រែប្រួល​អាកាសធាតុ និង​ការិយាល័យ​ក្រោម​ឱវាទ

នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ (ន.ប្រ.អ) មាន​តួនាទី​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ និង​ស្ថាប័ន​ជាតិ​ទទួលបន្ទុក​យន្តការ​អភិវឌ្ឍន៍​ស្អាត(CDM) ជា​ស្ថាប័ន​បង្គោល​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC) នៃ​ពិធីសារ​ក្យូ​តូ។

នាយកដ្ឋាន មាន​ការិយាល័យ​ចំនួន៥ រួមមាន ​ការិយាល័យរ​ដ្ឋ​បាល ​និង​ផែនការ​ ការិយាល័យ​អប់រំ​ និង​ផ្សព្វផ្សាយ ​ការិយាល័យ​សារពើភ័ណ្ឌ​និង​កាត់បន្ថយ​ផ្ទះ​កញ្ចក់ ​ការិយាល័យ​វាយតម្លៃ​ភាព​ងាយ​រងគ្រោះ​ និង​បន្ស៊ាំ ​និង​ការិយាល័យ​គោលនយោបាយ និង​សម្របសម្រួល។

នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​មាន​តួនាទី ​និង​ភារកិច្ចសំខាន់ៗដូចខាងក្រោម៖

 • រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ផែនការ​សកម្មភាព ​និង​គោលនយោបាយ​បរិ​ធាន​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។
 • អនុវត្ដ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ពិធីសារ​និងសេចក្ដីសម្រេច​នានា​ដែល​នៅក្រោម​អនុសញ្ញា​នេះ។
 • រៀបចំ​របាយការណ៍​ជាតិ ​និង​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៃ​កម្ពុជា ​ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ។
 • សិក្សា​វាយតម្លៃ​សក្ដានុពល​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ជំរុញ​ការ​អនុវត្ដ​គម្រោង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​កម្ពុជា​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​សមស្រប។
 • សិក្សា​វាយតម្លៃ​ភាព​ងាយ​រងគ្រោះ​ និង​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ព្រមទាំង​ជំរុញ​ការ​អនុវត្ដ​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។
 • ជំរុញ​ការបញ្ជ្រាប​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការអភិវឌ្ឍន៍​ជាតិ​ និង​ផែនការ​តាម​វិស័យ ​និង​សម្រប​សម្រួលការ​អនុវត្ដ​គម្រោង​យន្ដការ​អភិវឌ្ឍន៍​ស្អាត​ និង​គម្រោង​ឥណទាន​កាបូន​នៅ​កម្ពុជា។
 • ជំរុញ​ការងារ​សិក្សា​ស្រាវជ្រាវ​ អប់រំ​ ផ្សព្វផ្សាយ ​បណ្ដុះបណ្ដាល ​សិក្ខាសាលា ​កិច្ចប្រជុំ​នានា​សំដៅ​លើកកម្ពស់​ការយល់​ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ​ និង​លើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ក្នុងការ​អនុវត្ដ​គម្រោង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ។
 • លើកសំណើ​គម្រោង ​និង​កម្មវិធី​នានា​ព្រមទាំង​សម្របសម្រួល​តាមដាន ​និង​វាយតម្លៃ​ការ​អនុវត្ដ​គម្រោង​កម្មវិធី​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា
 • កៀរគរ​ធនធាន​ចាំបាច់​ ពិសេស​ការទាក់ទាញ​ជំនួយឥតសំណង​សម្រាប់​អនុវត្ដ​គោលនយោបាយ​យុទ្ធសាស្ដ្រ​បរិ​ធាន​ច្បាប់​ផែនការ​ និង​កម្មវិធី​នានា​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ។
 • បំពេញ​តួនាទី​ជា​ស្ថាប័ន​បង្គោល​របស់​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ពិធីសារ​ក្យូ​តូ យន្ដការ​អភិវឌ្ឍន៍​ស្អាត​ សេចក្ដីសម្រេច​នានា​ និង​ក្រុមប្រឹក្សា​អន្ដររដ្ឋាភិបាល​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ ព្រមទាំង​រៀបចំ​គោលជំហរ​ជាតិ​សម្រាប់​ការចរចា​ពាក់ព័ន្ធ។
 • បំពេញ​តួនាទី​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ។
 • សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​បង្កើត​ និង​គ្រប់គ្រង​មូលនិធិ​ប្រែប្រួល​អាកាសធាតុ ​និង​គោលនយោបាយ​ឥណទាន​កាបូន។
 • ពង្រឹង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ ​ដៃគូ​អភិវឌ្ឍន៍​ សង្គម​ស៊ីវិល​ និង​ផ្នែក​ឯកជន​ក្នុងការ​អនុវត្ដ​វិធានការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ ក៏ដូចជា​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ឱ្យមាន​ប្រសិទ្ធភាព។
 • រៀបចំ​របាយការណ៍​ស​កម្ម​ភាព ​និង​លទ្ធផល​ការងារ​ជូន​រាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន ​ស្ថាប័ន​ជាតិ-អន្ដរជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ។

គម្រោង និង​កម្មវិធី​ដែល​គ្រប់គ្រង​ដោយ​នាយកដ្ឋាន

នាយកដ្ឋាន​កំពុង​គ្រប់គ្រង​អនុវត្ត​កម្មវិធី​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ចំនួន​ពីរ ​និង​គម្រោង​បង្កើន​ប្រសិទ្ធភាព​ថាមពល​ចំនួន​មួយ។ កម្មវិធី​ទាំងពីរ​នេះ​រួមមាន៖

១. កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA) គឺជា​កម្មវិធី​ទូលំទូលាយ​បែប​ច្នៃប្រឌិត​មួយ​សម្រាប់​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។ កម្មវិធី​នេះ​ជា​កិច្ច​ផ្តួចផ្តើម​ពហុភាគី ដែល​មូលនិធិ​ពី​សហភាព​អឺរ៉ុប (EU) កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ (UNDP) ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ស៊ុយអែដ (Sida) និងទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ដា​ណឺ​ម៉ាក (Danida)។

២. កម្មវិធី​សាកល្បង​សម្រាប់​ភាព​ធន់​ទ្រាំ​នឹង​អាកាសធាតុ (PPCR) ដែលមាន​ពីរ​ដំណាក់កាល​ផ្តោតលើ​ការ​រចនា ​និង​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ​ដែល​ទទួល​ហិរញ្ញប្បទាន​ពី​មូលនិធិ​វិនិយោគ​អាកាសធាតុ​ ធនាគារពិភពលោក ​និង​ធនាគារអភិវឌ្ឍន៍អាស៊ី។

៣. នាយកដ្ឋាន ក៏​ផ្តល់​ការគាំទ្រ​និង​ពង្រីក​កិច្ចសហការ​រវាង​គម្រោង​បង្កើន​ប្រសិទ្ធភាព​ថាមពល​ដែល​ហៅថា ភាពជាដៃគូ​ថាមពល និង​បរិស្ថាន - មេគង្គ។

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

 • The new normal: facing climate change +

  Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
 • Act Together to Protect Cambodia From Climate Change +

  Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
 • Ambitious agenda needed to fight climate change +

  Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
 • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

  Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
 • Tonnes of fish killed by heat in Kampong Thom +

  Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
 • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

  ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
 • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ