ប្រភព៖ The Camboida Daily
យោងតាមអ្នកភូមិ មន្ត្រីមូលដ្ឋាន និងអង្គការដែលធ្វើការនៅក្នុងខេត្តរតនគិរីបាន ឲ្យដឹងថា នៅសល់តែប៉ុន្មានសប្តាហ៍ទៀតតែប៉ុណ្ណោះ អ្នកភូមិជាច្រើនក្នុងខេត្តភាគឦសាន្ត មួយនេះនឹងអស់ទឹកប្រើប្រាស់ហើយ ដោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មាន។
លោក តាយ សេង អ្នកជំនួញម្នាក់ដែលក្រុមហ៊ុនតាយសេង ផលិតទឹកស្អាតរបស់គាត់លក់ទឹកទៅឲ្យអ្នកភូមិ រាប់ពាន់នាក់នៅក្នុងនិងជុំវិញក្រុងបានលុងដែល ជាទីរួមខេត្តនៃខេត្តរតនគិរី បានលើកឡើងថា ថ្មីៗនេះលោកបានចាប់ផ្តើមបូមទឹកចេញពី បឹងកម្សាន្ត។
លោក តាយ សេង បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា “ខ្ញុំ បានចាប់ផ្តើមយកទឹកពីបឹងកម្សាន្តកាលពីពីរ សប្តាហ៍មុន។ ប៉ុន្តែ បើខ្ញុំគិតពីបឹងនេះ វាអាចផ្តល់ទឹកបានគ្រប់គ្រាន់ត្រឹមតែមួួយខែ ប៉ុណ្ណោះ។ ប្រសិនបើសាលាខេត្តមិនអនុញ្ញាតឲ្យ ខ្ញុំយកទឹកពីបឹងកន្សែងទេនោះ យើងនឹងអស់ទឹកប្រើប្រាស់ទាំងស្រុងក្នុងរយៈ ពេលមួយខែទៅ៦សប្តាហ៍”។
ប៉ុន្តែ គ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន ជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលតំបន់នេះ មិនធ្លាប់ជួបក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នឹងមិនបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែទៀតនោះ ឡើយ ហើយមន្ត្រីរដ្ឋាភិបាលទាំងថ្នាក់មូលដ្ឋាន និង ថ្នាក់ជាតិបានលើកឡើងកាលពីសប្តាហ៍មុនថា គ្មានផែនការដោះស្រាយវិបត្តិ ខ្វះទឹកដែលនឹងជិតកើតមាននេះទេ។ ពួកគេក៏ មិនបានឆ្លើយតបទៅនឹងសំណើរបស់លោក តាយ សេង ដែលស្នើ សុំបូមទឹកពីបឹងកន្សែងជាតំបន់ទេសចរណ៍ដ៏មាន ប្រជាប្រិយភាពដែរ។
លោក សុន ពៅ ចៅសង្កាត់កាចាញ ក្នុងក្រុងបានលុង បានលើកឡើងថា អ្នកភូមិចំនួន ៦០០គ្រួសារបានរួមគ្នាស្នើសុំឲ្យលោក តាយសេង លក់ទឹកទៅឲ្យពួកគាត់ ខណៈស្ថានភាពរាំងស្ងួត កាន់តែយ៉ាប់យឺុន។
លោកបានថ្លែងថា “គ្មានទឹកស្អាតសម្រាប់យើងប្រើ ប្រាស់ទៅមុខទៀតឡើយ។ យើងមានអណ្តូងជាង១០ក្នុង សង្កាត់របស់យើង។ អណ្តូងទាំងអស់សុទ្ធតែរីងស្ងួត ទាំងស្រុង”។
បច្ចុប្បន្ន គ្រួសារក្នុងសង្កាត់របស់គាត់កំពុង តែទិញទឹកពីអ្នកដែលមានមធ្យោបាយបូមទឹកចេញពី អណ្តូង និងបឹងដែលមិនទាន់រីងស្ងួត ហើយអ្នកខ្លះទៀតបានដឹកទឹកពីទីឆ្ងាយដែលមាន ចម្ងាយជាង១០គីឡូម៉ែត្រពីភូមិមកលក់ក្នុងតម្លៃថ្លៃ ជាងតម្លៃធម្មតាពី៥ទៅ១០ដង។
ជាតំបន់ដាច់ស្រយាលដ៏ធំមួយ ខេត្តរតនគិរីគឺជាខេត្តងាយទទួលរងផលប៉ះពាល់ពី គ្រោះរាំងស្ងួត ដោយមានប្រជាពលរដ្ឋជិត៧០ភាគរយពឹងផ្អែកលើ បឹងបួរ នេះបើយោងតាមលោក ហៀង ធីរ៉ា ដែលជាអ្នកគ្រប់ គ្រងគម្រោងទឹកស្អាតរបស់អង្គការ Care ជាអង្គការដែលធ្វើការទាក់ទិនការអភិវឌ្ឍនៅក្នុង ខេត្តនេះ។
ការពឹងផ្អែកលើធនធានទឹកធម្មជាតិនេះគឺប្រហែល ២០ភាគរយខ្ពស់ជាងមធ្យមភាគទូទាំងប្រទេស ដែលអង្គការ Unicef រកឃើញថាមាន៤៦ភាគរយ។
លោក ហៀង ធីរ៉ា បានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើដ៏ឆាប់រហ័សនៅក្នុង ខេត្តនេះជាកត្តាដែលចូលរួមចំណែកក្នុងការធ្វើ ឲ្យបឹងបួររីងស្ងួត ឬបាត់បង់ ព្រោះសណ្ឋាន ក្រោមដីមានការប្រែប្រួលដោយសារក្រុមហ៊ុនដែលកាប់ រានព្រៃដើម្បីបើកផ្លូវសម្រាប់ចម្ការកៅស៊ូ។
លោក ម៉ុន សម្បត្តិ នាយកប្រតិបត្តិអង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូនៅក្នុងសកម្មភាព (DPA)ជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការពាក់ ព័ន្ធទឹកស្អាតក្នុងខេត្តរតនគិរីបានលើកឡើង ថា បញ្ហាក្នុងពេលបច្ចុប្បន្នអាចនឹង បន្តរាប់ខែទៀត។
លោកបានថ្លែងថា “ការខ្វះខាតនឹងបន្តរហូតដល់ខែកក្កដា ឬខែ សីហា ។ បឹងបួររីងស្ងួតអស់ហើយ រីឯអណ្តូងក៏បានរីងស្ងួតអស់ដែរ”។
លោក នីម រ៉ូម៉ាស់ សមាជិកសហគមន៍ជនជាតិដើមភាគតិច ទំពូនក្នុងភូមិយ៉ែម ឃុំសឿង ស្រុកបរកែវ ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុងបានលុង បានលើកឡើងថា អ្នកភូមិបានប្តូរ ពីការប្រើទឹកនៅក្នុងបឹងបួរមកប្រើទឹក អណ្តូងវិញ បន្ទាប់ពីក្រុមហ៊ុនចម្ការ កៅស៊ូចូលមកដល់។
លោកបាននិយាយទាក់ទិននឹងទឹកដែលនៅក្នុងបឹងបួរ ក្បែរៗភូមិថា “ពួកគេបាចជីជារៀងរាល់ ឆ្នាំ ហើយយើងចេញកន្ទួលៗលើស្បែកនិងរាករូស ពេលងូតនិងផឹកទឹកនោះ។ សព្វថ្ងៃនេះ មិនដឹងថាឆ្នាំណាមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទេ ”។
ប៉ុន្តែ អណ្តូងកំពុងរីងស្ងួតជាបណ្តើៗហើយហើយដូចអ្នក ផ្សេងជាច្រើនទៀតនៅក្នុងខេត្ត នេះ អ្នកភូមិចំនួន២០០គ្រួសារក្នុងភូមិយ៉ែម មិនដឹងថា ត្រូវធ្វើអ្វីនោះឡើយ បន្ទាប់មកទៀត។លោក រ៉ូម៉ាង ថាង មេឃុំសឿង បានលើកឡើងថា “យើងមិនដឹងថា នឹង ត្រូវធ្វើអ្វីនោះឡើយ។ យើងគ្មានទឹកស្អាតគ្រប់ គ្រាន់ទេ។គ្មានទឹកគ្រប់គ្រាន់សម្រាប់ផឹក ឬងូតឡើយ”។
មន្ត្រីសាលាខេត្តបានឲ្យដឹងថា ខ្លួនគ្មានគម្រោងបន្ទាន់ដើម្បីធ្វើឲ្យស្ថានភាព រាំងស្ងួតមានភាពប្រសើរនោះឡើយ។
លោក នាង សំអាត ប្រធានរដ្ឋបាលសាលាខេត្តបានលើកឡើងថា មន្ត្រី ថ្នាក់ឃុំ និងមន្ត្រីថ្នាក់ស្រុកត្រូវបានចាត់តាំង កាលពីដើមខែកុម្ភៈ ឲ្យចុះប្រមូលព័ត៌មានអំពីការ ប្រើប្រាស់ទឹកនៅតាមទីជនបទ។
លោក កាដុំ សូណាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនៅក្នុងខេត្ត នេះបានលើកឡើងថា សាលាខេត្តនៅមិនទាន់ទទួលបានព័ត៌មាន នោះ ឬដាក់ចេញនូវគម្រោងដើម្បីដោះស្រាយបញ្ហាខ្វះ ខាតទឹកក្នុងពេលបច្ចុប្បន្ននេះនៅឡើយទេ។
លោកបានលើកឡើងថា “យើងនៅមិនទាន់ដោះស្រាយ បញ្ហានេះនៅឡើយទេ ព្រោះយើងមិនទាន់មានព័ត៌មានច្បាស់”។
លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកខេត្តនេះ បានលើកឡើងមុនពេលលោកដាក់ទូរស័ព្ទរបស់អ្នក យកព័ត៌មានម្នាក់ចុះថា បញ្ហានេះមិនមែនជាបញ្ហាដែលមានតែមួយគត់នៅក្នុង ខេត្តរតនគិរីឡើយ ។
លោក រ៉ូម៉ាង ថាង បានលើកឡើងទៀតថា អ្នកភូមិស្វះស្វែងសុំជំនួយពីសាលាខេត្តជា យូរមកហើយដើម្បីឲ្យជួយធ្វើយ៉ាងណាឲ្យការទទួលបានទឹកស្អាតប្រើប្រាស់បានប្រសើរឡើង ប៉ុន្តែ បានបោះបង់ចោលវិញជាយូរមកហើយ។
លោកបាននិយាយថា “សាលាខេត្តមិនបានមកជួបយើងឡើយ”៕
Test your climate change knowledge - get a chance to win a prize