សំដៅលើការប្រែប្រួលស្ថានភាពអាកាសធាតុដែលអាចកំណត់អត្តសញ្ញាណបាន (ឧទាហរណ៍តាមរយៈការវិភាគសិ្ថតិ) តាមរយៈការប្រែប្រួលតួលេខមធ្យម និង/ឬ តួលេខអថេរនៃលក្ខណៈអាកាសធាតុ ហើយការប្រែប្រួលនោះបន្តក្នុងរយៈពេលវែងជាច្រើនទសវត្សរ៍ ឬយូរជាងនេះ។ ការប្រែប្រួលអាកាសធាតុអាចបណ្តាលមកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិ ឬកម្លាំងជំរុញពីខាងក្រៅ ឬបណ្តាលមកពីការប្រែប្រួលរយៈពេលវែងនៃសមាសភាពបរិយាកាស ឬការប្រើប្រាស់ដី ដោយសារសកម្មភាពមនុស្ស។
ផ្ទះកញ្ចក់គឺជាផ្ទះមួយដែលមានដំបូលនិងជញ្ជាំងធ្វើពីផ្លាស្ទិចឬកញ្ចក់ថ្លាដែលត្រូវបានសាងសង់ឡើងសម្រាប់ដាំបន្លែផ្កាឬរុក្ខជាតិផ្សេងទៀតនៅក្នុងបណ្តាប្រទេសនៃតំបន់ត្រជាក់បង្គួរឬតំបន់ត្រជាក់។ផ្ទះកញ្ចក់មាននាទីការពារនិងផ្តល់កម្តៅដល់រុក្ខជាតិដំបូលនិងជញ្ជាំងរបស់វាអាចឱ្យពន្លឺព្រះអាទិត្យចាំងចូលបានប៉ុន្តែរាំងស្កាត់មិនឱ្យកម្តៅភាយចេញវិញ។បាតុភូតនេះត្រូវបានឱ្យឈ្មោះថាផលផ្ទះកញ្ចក់។
ឧស្ម័នផ្ទះកញ្ចក់ច្រើនប្រភេទកើតឡើងពីធម្មជាតិនិងពីសកម្មភាពមនុស្ស។ឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងពីធម្មជាតិមានដូចជាចំហាយទឹក(H2O)ឧស្ម័នកាបូនិច(CO2)មេតាន(CH4)ឌីអាសូតម៉ូណូអុកស៊ីត(N2O)និងអូសូន(O3)។
ឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងពីសកម្មភាពមនុស្សរួមមាន៖ ឧស្ម័នកាបូនិច (CO2) មេតាន (CH4) ឌីអាសូតម៉ូណូអុកស៊ីត (N2O) ស៊ុលភូអ៊ិចសាភ្លុយអរីត (SF6) អ៊ីដ្រូភ្លុយអរ៉ូកាបូន (HFCs) និងពែរភ្លុយអរ៉ូកាបូន (PFCs)។
គឺជាដំណើរនៃការសម្របទៅនឹងអាកាសធាតុបច្ចុប្បន្ន ឬរំពឹងទុក និងផលប៉ះពាល់របស់វា។ នៅក្នុងប្រព័ន្ធមនុស្ស បន្ស៊ាំមានបំណងកាត់បន្ថយផលប៉ះពាល់ ឬស្វែងរកឱកាសដែលមានអត្ថប្រយោជន៍។ នៅក្នុងប្រព័ន្ធធម្មជាតិអន្តរាគមន៍របស់មនុស្ស អាចជួយឱ្យមានការសម្របទៅនឹងអាកាសធាតុដែលនឹងកើតឡើង និងឥទ្ធិពលរបស់វា។
គឺជាអន្តរាគមន៍របស់មនុស្សដើម្បីកាត់បន្ថយប្រភព ឬបង្កើនអាងស្រូបឧស្ម័នផ្ទះកញ្ចក់។ សកម្មភាពកាត់បន្ថយរួមមាន ការដាំដើមឈើ ការសន្សំសំចៃទឹក និងអគ្គិសនី ការកាត់បន្ថយ និងប្រើប្រាស់សំណល់ឡើងវិញ ការប្រើប្រាស់ឡជីវឧស្ម័ន និងថាមពលពន្លឺព្រះអាទិត្យ។
Test your climate change knowledge - get a chance to win a prize
The CCCA is implemented by the National Council for Sustainable Development and support by these partners