ព័ត៌មានអំពីយន្តការ​ផ្តល់​ជំនួយ

 • អំពីយន្តការ​ផ្តល់​ជំនួយ
 • អាទិភាព និង​លក្ខណៈសម្បត្តិ
 • ទំនាក់ទំនង
 • យន្តការបណ្តឹង

យន្ត​ការ​ផ្តល់​ជំនួយ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​នាយក​ដ្ឋាន​ប្រែប្រួល​អាកាស​ធាតុ ដែល​ជា​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ជាតិ​គ្រប់​គ្រង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​គាំទ្រ​ដោយកម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា។

គោល​បំណង​នៃ​យន្តការផ្តល់​ជំនួយ គឺ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្តឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា ២០១៤-២០២៣ តាម​រយៈ​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​គំនិតផ្តួច​ផ្តើម​សម្រាប់​ជា​កាតា​លីករ ដែល​នឹង​ជួយ​ពង្រឹង​តម្រូវ​ការ​ធន​ធាន​មនុស្ស ស្ថាប័ន និង​ធន​ធាន​ហិរញ្ញ​វត្ថុ នៅ​ក្នុង​វិស័យ​នានា​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ក្នុង​អំឡុង​ឆ្នាំ២០១១ ដល់២០១៤ មាន​គម្រោង​សាក​ល្បង​ចំនួន ២០ ដែល​អនុវត្ត​ដោយ​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល សាកល​វិទ្យា​ល័យ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល បាន​ទទួល​ហិរញ្ញ​ប្ប​ទាន​តាម​រយៈ​ការ​ដាក់​សំណើគម្រោង​ចំនួន​ពីរ​លើក​ផ្សេង​គ្នា សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ៦​លាន​ដុល្លារ​អាមេរិក។

 

Read More

ជំនួយ​ទាំង​អស់ គួរ​តែ​រួម​ចំណែក​ដល់​ការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួលអាកាស​ធាតុ​កម្ពុជា ២០១៤-២០២៣។ អាទិ​ភាព និង​លក្ខណៈ​វិនិច្ឆ័យ​លម្អិត មាន​បញ្ជាក់​នៅ​ក្នុង​គោលការណ៍​ណែ​នាំនៃ​កម្មវិធី​ជំនួយ​នីមួយ​ៗ​។

សូម​ពិនិត្យ​គោល​ការណ៍​ណែនាំ​ពាក់ព័ន្ធ​ដូច​ខាង​ក្រោម៖

យន្តការ​ផ្តល់​ជំនួយ​សម្រាប់​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​អនុម័ត​ផែនការ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ - ជុំឆ្នាំ​២០១៥ (បើក​រហូត​ដល់​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥) Guideline for line ministries/agency

 

Read More

សម្រាប់​ព័ត៌មាន​លម្អិត​ស្តីពី​យន្ត​ការ​ផ្តល់​ជំនួយ

សូម​ទាក់ទង​តាម​រយៈ​អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ ក្រសួង​បរិស្ថាន អគារ​លេខ៤៨ រុក្ខវិថី​ព្រះ​សីហនុ រាជ​ធានី​ភ្នំពេញ កម្ពុជា។

 

Read More

អ្នកទទួលផលនៃគម្រោងដែល​ទទួល​មូលនិធិ​ជំនួយ​ឥតសំណង​ពីនាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ/​​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយចីរភាព ​អាចបញ្ជូនពាក្យ​​ប្តឹង​​ណាមួយអំពី​​ផលប៉ះពាល់នៃ​គម្រោង​នោះ​ តាមរយៈ​យន្តការ​បណ្តឹង​ដូចខាងក្រោម៖​

ជំហានទី១: បញ្ជូន​ពាក្យ​ប្តឹង​នោះដោយ​ផ្ទាល់​ទៅ​​កាន់អង្គភាព​ដែល​គ្រប់គ្រងគម្រោងនោះ​
ជំហានទី២: ប្រសិនបើមិនអាចធ្វើទៅបាន ឬមិន​ទទួល​បាន​ចម្លើយសក្ត័សម ក្នុង​រយៈពេល​១ខែ សូមបញ្ជូន​ពាក្យប្តឹងនោះ​ដោយផ្ទាល់មក​កាន់​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាព តាមរយៈ​

ក. លេខទូរស័ព្ទ៖ 023 640 3833
ខ. សារអេឡិចត្រូនិក៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ/ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយចីរភាព នឹង​ប្តេជ្ញាចិត្តផ្តល់ការឆ្លើយតបទៅ​នឹងពាក្យប្តឹង​នោះនៅក្នុងរយៈពេល​មួយខែ។

Read More

អំពីយន្តការ​ផ្តល់​ជំនួយ

យន្ត​ការ​ផ្តល់​ជំនួយ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​នាយក​ដ្ឋាន​ប្រែប្រួល​អាកាស​ធាតុ ដែល​ជា​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ជាតិ​គ្រប់​គ្រង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​គាំទ្រ​ដោយកម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា។

គោល​បំណង​នៃ​យន្តការផ្តល់​ជំនួយ គឺ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្តឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា ២០១៤-២០២៣ តាម​រយៈ​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​គំនិតផ្តួច​ផ្តើម​សម្រាប់​ជា​កាតា​លីករ ដែល​នឹង​ជួយ​ពង្រឹង​តម្រូវ​ការ​ធន​ធាន​មនុស្ស ស្ថាប័ន និង​ធន​ធាន​ហិរញ្ញ​វត្ថុ នៅ​ក្នុង​វិស័យ​នានា​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ក្នុង​អំឡុង​ឆ្នាំ២០១១ ដល់២០១៤ មាន​គម្រោង​សាក​ល្បង​ចំនួន ២០ ដែល​អនុវត្ត​ដោយ​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល សាកល​វិទ្យា​ល័យ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល បាន​ទទួល​ហិរញ្ញ​ប្ប​ទាន​តាម​រយៈ​ការ​ដាក់​សំណើគម្រោង​ចំនួន​ពីរ​លើក​ផ្សេង​គ្នា សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ៦​លាន​ដុល្លារ​អាមេរិក។

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

 • The new normal: facing climate change +

  Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
 • Act Together to Protect Cambodia From Climate Change +

  Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
 • Ambitious agenda needed to fight climate change +

  Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
 • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

  Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
 • Tonnes of fish killed by heat in Kampong Thom +

  Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
 • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

  ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
 • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the National Council for Sustainable Development and support by these partners

Cambodia Climate Change Alliance