សិក្ខាសាលាចែករំលែកបទពិសោធន៍បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រតិបត្តិករ

«ខេត្ត​បាត់​ដំបង» នៅ​ថ្ងៃទី​០៤-០៦ ខែ​មិថុ​នា ឆ្នាំ​២០១៤ នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន ​ដោយ​មាន​ការ​គាំទ្រ​ហិរញ្ញ​វត្ថុ​ពី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាសធាតុ​កម្ពុជា (CCCA) បាន​រៀបចំ​សិក្ខា​សាលា​ចែក​រំលែក​បទ​ពិសោធន៍​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​សម្រាប់​ប្រតិ​បត្តិ​ករ​ នៅ​សណ្ឋា​គារ​ស្ទឹង​សង្កែ​ ខេត្ត​បាត់​ដំបង ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រតិ​បត្តិករ​តំណាង​គម្រោង​ចំនួន​២០ ដែល​ទទួល​មូល​និធិ​ពី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​កម្ពុជា អង្គការ​មិន​មែន​រដ្ឋា​ភិបាល ក្រុម​បច្ចេក​ទេស​ការងារ​ប្រែ​ប្រួល​អាកាស​​ធាតុ​​មក​ពី​អន្តរ​ក្រសួង និង​មន្រ្តី​ជំនាញ​មកពី​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​សរុប​ចំនួន ៩០រូប ។

គោល​បំណង​សំខាន់​នៃ​សិក្ខា​សាលា​ គឺ​ដើម្បី​ដក​ស្រង់​​បទ​ពិសោធន៍​ពី​គម្រោង​សាក​ល្បង​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុដែល​បាន​អនុវត្ត​កន្លង​មកដោយ​​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដើម្បី​ជំរុញ​ទម្លាប់​អនុវត្ត​ប្រ​កប​ដោយ​​ជោគ​ជ័យ ដែល​ទទួល​ហិរញ្ញ​វត្ថុ​ពី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ។ សិក្ខា​សាលានេះ ក៏​បាន​ផ្តល់​កាលានុវត្តភាព​​ក្នុង​ការ​​ផ្លាស់​ប្តូរ​គំនិតយោបល់​ក្នុង​ចំណោម​អំពី​របៀប​ក្នុងការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា ​២០១៤-២០២៣ ។

ឯកឧត្តម​ ទិន ពន្លក អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតងនៃ​ក្រសួង​បរិស្ថាន បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត និង​អនុវត្ត​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ឱ្យ​​មាន​ប្រសិទ្ធ​ភាព គឺជា​កិច្ចការ​ដ៏​លំបាក​មួយ​ ដោយ​សារ​តែ​​ពេល​វេលា​ ទី​កន្លែង និង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ មិន​ទាន់​ត្រូវ​បានកំណត់​ក្នុង​កម្រិតគួរ​ឱ្យ​​ជឿជាក់បាន ។ ទោះជា​យ៉ាង​ណា​ក៍​ដោយ ហា​និភ័យ និង​ភាព​ងាយ​រងគ្រោះ​សំខាន់ៗ បាន​កើតឡើង ហើយ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​បណ្តា​គម្រោង​សាកល្បង​បន្ស៊ាំ​នឹង​ក្លាយ​ជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ដំណើរការ​អភិវឌ្ឍ​គោល​នយោ​បាយ​ប្រែប្រួល​អាកាស​ធាតុ​គាំទ្រ​ដោយ CCCA ។

សិក្ខា​សាលា​នេះ ​ត្រូវ​បាន​រៀប​ចំ​ភាគ​ច្រើន​តាមរយៈ​ការ​ពិភាក្សា​ ដោយ​វគ្គ​ដំបូង​ផ្តោត​លើ​មេរៀន​ដែល​ទទួល​​បាន និង​អនុ​សាសន៍​គោល​នយោ​បាយ​នានា​នៅ​ក្នុង​វិស័យ​សំខាន់ៗដូចជា កសិកម្ម និង​ធារា​សាស្រ្ត ទឹក និងអនា​ម័យ តំបន់​ឆ្នេរ ជល​ផល ការ​គ្រប់​គ្រង​ហានិភ័យ​គ្រោះ​មហន្ត​រាយ និង​វិធី​សាស្រ្ត/ការ​ចិញ្ចឹម​ជីវិត/ព្រៃឈើ​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​អេកូឡូ​ស៊ី ។ ចំណែក វគ្គ​ពិភាក្សា​ទី២ ផ្តោត​លើ​បញ្ហាអន្តរ​វិស័យ ដូចជា​ការ​យល់​ដឹង ក្រុម​ងាយ​រង​គ្រោះ ការ​ចូលរួម​របស់​វិស័យ​ឯក​ជន ការ​បញ្ចូល​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ទៅក្នុង​ផែនការ​វិនិយោគ​ឃុំ​សង្កាត់ និង​ភាព​អាច​អនុវត្ត​បន្ត​។ ការ​ពិភាក្សា​ពេញ​អង្គ ក៏បាន​ពិនិត្យ​​លើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​អំពី​ភាព​​ទទួល​បាន​នៃ​ព័ត៌មាន​អាកាស​ធាតុ និង​មតិ​កែ​លម្អទៅ​លើ​យន្តការ​គ្រប់​គ្រង​ចំណេះ​ដឹង​ដែល​មាន​ស្រាប់ ។

កម្មវិធី​ទស្សនា​សមិទ្ធិផល​គម្រោង​ប្រែប្រួល​អាកាស​ធាតុ ដែល​មាន​ផ្ទាំង​ព័ត៌មាន​សរុប​ចំនួន ២០​ផ្ទាំង ឯក​សារ​ការ​អនុវត្តល្អ​បំផុត ឯកសារ​បោះ​ពុម្ព​ផ្សាយ​ស្តី​ពីចំណេះ​ដឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ក៏ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ផ្តល់​ឱកាស​សម្រាប់​អ្នក​ចូល​រួម ​ក្នុង​ការ​ផ្លាស់ប្តូ​​វិធី​សាស្រ្ត​ និង​រៀន​សូត្រ​ពីគ្នា​ទៅ​វិញ​ទៅ​មក ។

សកម្ម​ភាព​មួយ​ចំនួន​​ត្រូវ​​តាមដាន​បន្ត​រួម​មាន៖

  1. ការ​ប្រែ​ប្រួល​អាកាស​ធាតុ ត្រូវ​បញ្ចូល​ទៅ​ក្នុង​ការ​កសាង​ផែនការ និង​នីតិ​វិធី​ថវិកា​ថ្នាក់​ក្រោម​ជាតិ និង​ចង​ក្រង​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​គម្រោង​ថ្នាក់មូល​ដ្ឋាន​ដែល​ធ្វើការ​ជាមួយ​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ ។
  2. ឯក​សារ និងការ​ផ្សព្វ​ផ្សាយ​ការ​អនុវត្តដ៏ល្អ​បំផុត​ដែលកំពុង​រីក​ចម្រើន វិធី​សាស្រ្ត​ក្នុងការ​ចិញ្ចឹម​ជីវិត​ដែល​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ហើយ​លទ្ធផល​បច្ចេក​ទេសដែល​ទទួល​បាន​ពី​គម្រោង​សាក​ល្បង​បន្ស៊ាំ (ឧ. ក្នុង​វិស័យ​កសិ​កម្ម និង​ជល​ផល) ។
  3. វិសាល​ភាព​នៃ​ការ​កែលម្អ​ប្រព័ន្ធ​គ្រប់​គ្រង​ចំណេះ​ដឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ រួម​ទាំង​ភាព​ងាយ​​ទទួល​បាន​ព័ត៌មាន​មូលដ្ឋាន​ស្តីពី​ផល​ប៉ះពាល់ និង​ភាព​​ងាយ​រងគ្រោះ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រសិទ្ធ​ភាព​នៃ​ការ​ចែក​រំលែក​ទិន្នន័យ​ដែល​អាច​រកបាន​ពី​ក្រសួង និងអង្គការ​​មិន​មែន​រដ្ឋា​ភិបាល។ ការ​ការលម្អ​ក្នុងការ​ប្រមូលទិន្នន័យ​ ការ​រក្សា​ទុក និងការចែករំលែក​ទិន្នន័យ​ធាតុ​អាកាស ក៍ជា​អាទិភាព​សំខាន់​ផង​ដែរ ។

សូម​ទស្សនា​រូបភាព​សកម្មភាព​នៅ​ក្នុង [ធនធាន/រូបភាព]។

 

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ