សេច​ក្តី​ជូន​ដំណឹង៖ ការ​ប្រកាស​ចាប់​ផ្តើម​ផ្តល់​មូល​និធិ​ជំនួយ​ឥត​សំណង​ដល់​ក្រសួង​ស្ថាប័ន​

ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៥៖ កម្មវិធី​សម្ព័ន្ធភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា (CCCA) បាន​ប្រកាស​ចាប់​ផ្តើម​ផ្តល់​ជំនួយ​ឥត​សំណង​មួយ​សម្រាប់​គាំទ្រ​ក្រសួង ស្ថាប័ន​ដែល​បាន​អនុម័ត​ផែន​ការ​សកម្ម​ភាព​ឆ្លើយ​តប​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​តាម​វិស័យ (ផ.ស.ប.អ.)។ ក្រសួង ស្ថាប័ន ចំនួន​ ៨ ដែល​បាន​អនុម័ត ផ.ស.ប.អ. តា​មវិស័យរបស់​ខ្លួន គឺ​ជាស្ថាប័ន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គា្រន់​ក្នុង​ការ​ដាក់​សំណើ​គម្រោង រួមមាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួ​ងអប់រំ យុវជន និងកីឡា ក្រសួង​សុខា​ភិបាល ក្រសួង​សាធា​រណ​ការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​កិច្ច​ការ​នារី និង​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ។

សកម្ម​ភាព​នៃ​គម្រោង​ទាំង​នេះ ត្រូវ​តែបន្ស៊ី​ជាមួយ​នឹង​ ផ.ស.ប.អ. ហើយ​បង្ហាញពី​តម្លៃ​បន្ថែមលើ​គំនិត​ផ្តួច​ផ្តើម​នានា​ដែលមាន​ស្រាប់​ ហើយរួម​ចំណែក​ដោយ​ផ្ទាល់​ដល់​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឬបន្ស៊ាំ​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ថ្នាក់​មូលដ្ឋាន។ កញ្ចប់​ថវិកាសរុប​សម្រាប់​វិភាជន៍ក្នុង​ជុំនេះ គឺ ២.២៥០.០០០ ដុល្លា​អាមេរិក។ សំណើ​គម្រោង​ខ្លី ចាំបាច់​ត្រូវ​បញ្ជូន​មក​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥។

សម្រាប់​មូលនិធិនេះ ត្រូវ​បានផ្តល់​ជូន​ក្រសួង និង​ស្ថាប័នដែល​បាន​អនុម័ត​ផែនការ​សកម្មភាព​ប្រែ​ប្រួល​អាកាស​ធាតុ​តាម​វិស័យ ហើយ​អាច​ស្វែង​រក​ដៃគូ​សហការ​អនុវត្ត​សកម្មភាព​គម្រោង​ទាំង​នេះ​បាន។ សិក្ខា​សាលា​បណ្តុះ​បណ្តាល​អំពី​ការ​រៀបចំ​សំណើ​ខ្លី និង​សំណើ​គម្រោង​ពេញ​លេញ នឹង​ត្រូវ​​រៀបចំ​ឡើង​សម្រាប់​ក្រសួង ស្ថាប័ន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ នៅ​ថ្ងៃច័ន្ទ ទី១២ ខែមករា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់​វេ។ សិក្ខា​សាលា​នេះ ក៏ស្វាគមន៍​ចំពោះស្ថាប័ន​ជា​ដៃគូ​របស់​ក្រសួង​ពាក់​ព័ន្ធ​ក្នុងការ​អនុវត្ត​សកម្មភាព​គម្រោង​របស់ខ្លួ​ន​ផង​ដែរ។

កម្មវិធី CCCA នឹងគាំទ្រ​មូលនិធិ​នេះ នៅ​ជុំបន្ទាប់ទៀត​ក្នុង​ឆ្នាំ​២០១៦ សម្រាប់​ក្រសួង​ចំនួន ៦ផ្សេង​ទៀត ដែល​បច្ចុប្បន្ន​កំពុង​រៀបចំ​បញ្ចប់​នូវ​សេចក្តីព្រាង​ ផ.ស.ប.អ. តាម​វិស័យ​របស់​ខ្លួន។ ក្រៅពី​នេះ ក៏មាន​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដែល​បើក​ចំហរ​តាម​លក្ខណៈ​ប្រកួត​ប្រជែង​សម្រាប់​ស្ថាប័ន​រដ្ឋា​ភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​នឹង​ចាប់​ផ្តើម​ប្រារព្ធ​បើក​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥។

គោលការណ៍ណែនាំ​សម្រាប់​ដាក់​សំណើ​គម្រោង accessed here។ សម្រាប់​ព័ត៌មាន​បន្ថែម​សូមទាក់​ទង​មក អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ