កម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា ប្រកាស​ចាប់​ផ្តើម​ផ្តល់​មូលនិធិ​ដល់​ក្រសួង ស្ថាប័ន​ចំនួន ៨

Grant WS 12Jan2015

ថ្ងៃទី១២ ខែ​មករា ឆ្នាំ​២០១៥៖ កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) បាន​ប្រកាស​​ចាប់​ផ្តើម​ផ្តល់​មូល​និធិ​ជំនួយ​ឥត​សំណង​ថ្មី​សម្រាប់​គាំទ្រ​ក្រសួង ស្ថាប័ន​ចំនួន៨ ដែល​បាន​អនុម័ត​ផែនការ​សកម្មភាព​ឆ្លើយ​តប​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​តាម​វិស័យ​របស់​ខ្លួន (ផ.ស.ប.អ.) នៅក្នុងសិក្ខាសាលា នៅ​សណ្ឋា​គារ​សាន់វេ រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួមពី​តំណាង​ក្រសួង ស្ថាប័ន​ទាំង ៨ រួមមាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួ​ង​អប់រំ យុវជន និង​កីឡា ក្រសួង​សុខា​ភិបាល ក្រសួង​សាធារ​ណការ និង​ដឹក​ជញ្ជូន ក្រសួង​អភិវឌ្ឍន៍​ជន​បទ ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ក្រសួង​កិច្ច​ការនារី និង​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ព្រម​ទាំង​មន្ត្រី​លេខា​​ធិកា​រ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

មូល​និធិ​ជំនួយ​ឥត​សំណង​នេះ នឹងត្រូវ​បានផ្តល់​ជូន​ក្រសួង និង​ស្ថាប័ន​ដែល​បាន​អនុម័ត​ផែនការ​សកម្ម​ភាព​ឆ្លើយតប​នឹង​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ​តាមវិស័យ​ ហើយ​សំណើ​គម្រោង​ដែលដាក់សុំ ត្រូវ​តែផ្សារ​ភ្ជាប់​​នឹង​​អាទិ​ភាព​នៃ​ផែនការ​សកម្ម​ភាព​​ប្រែប្រួល​អាកាស​ធាតុ​តាម​វិស័យ ហើយ​បង្ហាញពី​តម្លៃ​បន្ថែមលើ​គំនិត​ផ្តួច​ផ្តើម​នានា​ដែល​មាន​ស្រាប់​។ សំណើ​គម្រោង​ ក៏ត្រូវរួម​ចំណែក​ដោយ​ផ្ទាល់​ដល់​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ឬបន្ស៊ាំ​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ថ្នាក់​មូល​ដ្ឋាន។ កញ្ចប់​​ថវិកាសរុប​សម្រាប់​វិភាជន៍ក្នុង​ជុំនេះ គឺ ២.២៥០.០០០ ដុល្លា​រអាមេរិក។ ក្រសួង ស្ថាប័ន​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ក៏អាច​ស្វែងរក​ដៃគូ​សហការ​អនុវត្ត​សកម្ម​ភាព​គម្រោង​នេះដែរ។ សំណើគម្រោង​ខ្លី ចាំបាច់​ត្រូវ​បញ្ជូន​មក​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥

មន្រ្តី​ទទួល​បន្ទុក​ផ្នែក​មូល​និធិ​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​នៃ​ការ​រៀបចំ​សំណើ​ខ្លី និង​សំណើ​គម្រោង​ពេញ​លេញ​សម្រាប់​ក្រសួង​ពាក់ព័ន្ធ អំពី​ដំណើរ​ការ​ផ្តល់​ពិន្ទុ និង​ការ​ជ្រើស​រើស​សំណើ​គម្រោង។ វេទិកា​សំណួរ​​ចម្លើយ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ ការ​គ្រប់​គ្រង​ចំណេះ​ដឹង ​ទំនាក់​ទំនង និង​ការផ្សព្វផ្សាយ ក៏​ត្រូវ​បាន​បើក​ទូលាយ​សម្រាប់​សិក្ខា​កាម​ទាំងអស់​ ដើម្បី​ជា​វិភាគទាន​ដល់​ការ​រៀបចំ​សំណើខ្លី និង​សំណើ​គម្រោង​​ពេញ​លេញ។​

កម្មវិធី CCCA នឹង​គាំទ្រ​មូល​និធិនេះ នៅ​ជុំបន្ទាប់ទៀត​ក្នុង​ឆ្នាំ​២០១៦ សម្រាប់​ក្រសួង​ចំនួន៦​ផ្សេង​ទៀត ដែល​បច្ចុប្បន្ន​កំពុង​រៀបចំបញ្ចប់នូវ​សេចក្តី​ព្រាង​ ផ.ស.ប.អ. តាមវិស័យ​របស់​ខ្លួន។ ក្រៅ​ពី​នេះ ក៏​នឹងមាន​មូល​និធិ ​សម្រាប់​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដែល​បើក​ចំហរ​តាម​លក្ខណៈ​ប្រកួត​ប្រជែង​សម្រាប់​ស្ថាប័ន​រដ្ឋា​ភិបាល និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ដែល​នឹង​ចាប់​ផ្តើម​ប្រារព្ធ​បើក​នៅ​ពាក់​កណ្តាល​​ឆ្នាំ​២០១៥។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

គោលការណ៍ណែនាំ​ស្តីពីការ​រៀបចំ​សំណើ៖

ឯកសារបទបង្ហាញ​៖

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ