សិក្ខា​សាលា​បណ្តុះ​បណ្តាល​គោល​ការណ៍​ណែនាំ​ការ​អនុវត្ត​គម្រោង​មូល​និធិ​ជំនួយ​ឥត​សំណង​លើ​ការ​ងារ​ប្រែ​ប្រួល​អាកាស​ធាតុ

GIG workshop 27Jul2015

រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥៖ អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព នៃ​ក្រសួង​បរិស្ថាន ដោយ​មាន​រ​គាំ​ទ្រ​ពី​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) បាន​រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ក្រសួង/​ស្ថាប័ន​រដ្ឋា​ភិបាល ដែលបាន​ជាប់​ជា​ស្ថាពរ​ក្នុងការ​​ទទួល​មូលនិធិ​ជំនួយ​ឥត​សំណង​​ពី​កម្មវិធី​ CCCA ស្តីពី​ “គោល​ការណ៍​ណែនាំ​ការ​អនុវត្ត​គម្រោង​មូល​និធិ​ជំនួយ​ឥត​សំណង​លើ​ការងារ​ប្រែ​ប្រួល​អាកាស​ធាតុ”។

តំណាង​ស្ថាប័ន​ទទួល​ជំនួយ​​ចំនួន ៦គឺ ក្រសួ​ង​អប់រំ យុវ​ជន និង​កីឡា ក្រសួង​សុខា​ភិបាល ក្រសួង​សាធារ​ណការ និង​ដឹក​ជញ្ជូន ក្រសួង​អភិវឌ្ឍន៍​ជន​បទ ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម និង​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ព្រមទាំង​អង្គការ​ដៃគូ​គម្រោង រួមមាន អង្គការ​ម្លប់បៃតង អង្គការ​ការីតាស វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា និង​អង្គការ​សុខភាព​ពិភព​លោក សរុប ២៤នាក់ បាន​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ។

លោក ស៊ុំ ធី ប្រធាន​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ និង​ជា​ប្រធាន​គ្រប់​គ្រង​នៃ​កម្មវិធី CCCA បាន​ស្វាគមន៍​ចំពោះ​ម្ចាស់​គម្រោង​ថ្មី​ដែលទទួលបាន​ជំនួយ​ឥត​សំណង​ពីកម្មវិធី CCCA។ លោក​ប្រធាន​នាយកដ្ឋានបាន​​បន្ថែមថា “ការងារ​ប្រែ​ប្រួល​អាកាស​ធាតុ​ គឺជា​ការងារ​​អន្តរវិស័យ ដែល​រាជ​រដ្ឋា​ភិបាល​បានកំពុង​យកចិត្ត​ទុក​ដាក់ ដូចនេះ ការ​ដាក់​ឱ្យ​មាន​យន្តការ​ផ្តល់​​ជំនួយ​ឥត​សំណង​លើ​ការងារ​ប្រែប្រួល​អាកាស​ធាតុ គឺជា​ផ្នែកសំខាន់​មួយ​នៃ​ការ​​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​រយៈពេល​ ១០​ឆ្នាំ ឱ្យ​កាន់តែមាន​ប្រសិទ្ធភាព”។ វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ គោលការណ៍​ណែនាំ​ការ​អនុវត្ត​គម្រោង នឹង​ផ្តល់​ជូន​ម្ចាស់​គម្រោង​ទាំង​អស់​នូវការ​យល់​ដឹងអំ​ពី​នីតិវិធី​ និង​ការ​ធ្វើ​របាយ​ការណ៍នានា​ តម្រូវ​ដោយ​អគ្គ​លេខាធិការ​ដ្ឋានក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​សម្រាប់​កម្មវិធី​ CCCA។

សម្រាប់​ជុំទី១ នៃ​យន្តការ​ផ្តល់​ជំនួយ​ឥត​សំណង​ច្រក​ទី​១​ មាន​កញ្ចប់​ថវិកាសរុប ​២.២៥០.០០០ ដុល្លា​រ​អាមេរិកត្រូវ​បាន​ផ្តល់​ជូន​ក្រសួង និង​ស្ថាប័ន​រដ្ឋា​ភិបាល​ដែល​បាន​អនុម័ត​ផែនការ​សកម្ម​ភាព​ឆ្លើយតប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​តាមវិស័យ។ ​គម្រោង​ទាំង​នេះ​ត្រូវ​ផ្សារ​​ភ្ជាប់​នឹង​​អាទិ​ភាព​នៃ​ផែនការ​សកម្ម​ភាព​ប្រែប្រួល​អាកាស​ធាតុ​តាម​វិស័យ ហើយ​បង្ហាញពី​តម្លៃ​បន្ថែមលើ​គំនិត​ផ្តួច​ផ្តើម​នានា​ដែល​មាន​ស្រាប់​ និង​បាន​រួម​ចំណែក​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ឬបន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ថ្នាក់​មូលដ្ឋាន។

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ