ទម្លាប់ប្រតិបត្តិល្អៗនៅថ្នាក់អន្តរជាតិ និងទិសដៅសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មផែនការ​ស្តីពី​ការចូលរួម​ចំណែកក្នុង​ការអនុវត្តអនុសញ្ញាUNFCCCទៅក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ

photo 2018 06 07 11 58 00

រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំ​សន្និសីទស្តីពីការធ្វើ​សមាហរណកម្មផែនការស្តីពីការចូលរួមចំណែក​របស់រដ្ឋភាគី​ក្នុងការ​អនុវត្ត​​អនុសញ្ញាក្របខណ្ឌ​សហប្រជាជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ​(Nationally Determined Contribution: NDC) ទៅក្នុងផែនការ​អភិវឌ្ឍន៍ជាតិ ក្រោម​ប្រធានបទ “ទម្លាប់ប្រតិបត្តិល្អៗនៅថ្នាក់អន្តរជាតិ និងទិសដៅ​សម្រាប់​ប្រទេស​កម្ពុជា” ដោយមាន​ការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថាន​សិក្សា អង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញ​ជាតិ និងអន្តរជាតិ សរុបប្រមាណ​១៥២នាក់ ក្នុងនោះស្រី្ត៣៨នាក់ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាព​ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជាប្រធានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព និងលោកជំទាវ ម៉ារៀ សាហ្រ្កេន ឯកអគ្គរាជទូតប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា។

អាន​បន្ត...
 

ការផ្សព្វផ្សាយផ្លូវការនូវលទ្ធផលសិក្សាស្រាវជ្រាវស្តីពី ម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជា

photo 2018 04 27 11 59 21

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព បានសហការប្រកាស​ដាក់​ឱ្យ​ផ្សព្វផ្សាយជាផ្លូវការ​នូវ “លទ្ធផលសិក្សាស្រាវ​ជ្រាវ​ស្តីពី​ម៉ូដែលផលប៉ះពាល់នៃការ​ប្រែប្រួលអាកាស​ធាតុ​លើ​កំណើនសេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹង​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវបង្ហាញថា ការប្រែប្រួល​អាកាសធាតុ​អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប​របស់​ប្រទេស​កម្ពុជា​ធ្លាក់ចុះប្រមាណជិត១០% នៅត្រឹមឆ្នាំ​២០៥០ (ហើយប្រមាណ២,៥% នៅត្រឹមឆ្នាំ​២០៣០)។ ផលប៉ះពាល់ចម្បងទីមួយ គឺផលិត​ភាព​ការងារមាន​ការធ្លាក់ចុះ​​ដោយសារតែ​សីតុណ្ហភាព​កើនឡើង ទីពីរ​គឺផលប៉ះពាល់នៃព្រឹត្តិការណ៍​ធាតុអាកាសធ្ងន់ធ្ងរ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជះឥទ្ធិពលទៅលើគ្រប់វិស័យនៃសេដ្ឋកិច្ច និង​ទីបី គឺប្រាក់ចំណូលមានការធ្លាក់ចុះ ដោយសារ​តែការ​ខូចខាត​ផលដំណាំ​ក្នុងវិស័យ​កសិកម្ម ក្នុងចន្លោះរយៈពេលពីបច្ចុប្បន្ន​រហូតដល់​ឆ្នាំ​២០៥០។

អាន​បន្ត...
 

ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ចុះអនុស្សរណៈ​នៃការយោគយល់ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​កសាងភាពជា​ដៃគូក្នុងការស្រាវជ្រាវរបៀបវារៈនៃការអភិវឌ្ឍដោយចីរភាព

3នាព្រឹកថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តី​ការ​ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​ដោយចីរភាព​ បាន​ចុះ​អនុស្សរណៈ​នៃការយោគយល់ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន៤ រួមមាន សាកល​វិទ្យា​ល័យ​ភូមិន្ទកសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សាលាជាតិ​​កសិកម្មព្រែកលៀប និង​សាកល​វិទ្យាល័យ​មានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម​ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ឯកឧត្តម​សាស្ត្រា​ចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យា​ធិការ​​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម ឯកឧត្តម​បណ្ឌិត សំ ង៉ា សាកល​វិទ្យា​ធិការ​សាកល​វិទ្យាល័យ​មានជ័យ ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា នាយក​សាលា​ជាតិកសិកម្ម​ព្រែកលៀប និង​លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដោយ​អ្នកចូលរួមសរុបចំនួន​៤៨​នាក់។​

អាន​បន្ត...
 

កិច្ចប្រជុំ​លើកទី២​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព ពិនិត្យ​វឌ្ឍនភាព​ដែល​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​សម្រេច​បាន

2ndNCSD meetingនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០១៧ ​​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព បានដឹកនាំកិច្ច​ប្រជុំ​លើកទី​២​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព ​​ដោយមានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកា​ទាំងអស់ជា​មន្រ្តី​ជាន់​ខ្ពស់តំណាងក្រសួងស្ថាប័នរបស់​រាជរដ្ឋា​ភិបាលថ្នាក់ជាតិនិងថ្នាក់ខេត្ត សរុប​ចំនួន​៧៦រូប។ អង្គប្រជុំបាន​ត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាន​ក្នុងការគាំទ្រកិច្ច​អភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៅកម្ពុជា ក្នុងនោះរួមមាន​ការពិនិត្យ ផ្តល់យោបល់ និងអនុម័ត​លើសេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្តសំខាន់ៗមួយចំនួន រួមមាន សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment​ and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ។

អាន​បន្ត...
 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ